លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យដំណើរការធនាគារ សៃហ្គន ហាណូយ កម្ពុជា ( SHB )

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវធនាគារ សៃហ្គន ហាណូយ កម្ពុជា ( SHB ) នៅរាជធានីភ្នំពេញ។

ចំពោះវត្តមានរបស់ធនាគារ SHB នៅភ្នំពេញ នាពេលនេះ គឺជាការបន្ថែមជម្រើសថ្មីមួយទៀតសម្រាប់អតិថិជននៅកម្ពុជា ក្នុងការប្រើប្រាស់សេវាធនាគារ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិយោគទាំងអស់ដែលមានបំណងមកវិនិយោគនៅកម្ពុជា ។ ម្យ៉ាងទៀតធនាគារថ្មីនេះ ពិតជាអាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុធនាគាររបស់កម្ពុជាកាន់តែសកម្មថែមទៀត និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់ការងារ និងការផ្តល់សេវាទូទាត់ប្រាក់សម្រាប់ប្រកបអាជីវកម្ម សម្រាប់អតិថិជននៅកម្ពុជា ក្នុងការប្រើប្រាស់សេវាធនាគារ ។

នាឱកាសនោះផងដែរតំណាងរបស់ធនាគារ SHB ក៏បានប្រគល់ថវិកាចំនួន ២០.០០០ដុល្លារ ជូនលោកស្រី សម្រាប់ឧបត្ថម្ភដល់មូលនិធិអ្នកក្រីក្រកម្ពុជា៕

sam-1 sam-7 sam-6 sam-5 sam-4 sam-3 sam-2

ដោយ៖ សុវណ្ណារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print