កម្ពុជាអរគុណ«អូទ្រីស»លើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អូទ្រីស និងបានអរគុណការគាំទ្ររបស់អូទ្រីសចំពោះកម្ពុជាលើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកស្រី បានផ្លាស់ប្តូរយោបល់ជាមួយ លោកឯកអគ្គរដ្ឋទូត អំពីមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូទ្រីសបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់លោក Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។
លោកស្រីរដ្ឋមន្ត្រីស្តីទី បានអរគុណ លោកឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អូទ្រីស និងបានអរគុណការគាំទ្ររបស់អូទ្រីសចំពោះកម្ពុជាលើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកស្រី បានផ្លាស់ប្តូរយោបល់ជាមួយ លោកឯកអគ្គរដ្ឋទូត អំពីមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូទ្រីសបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ បានលើកពីលទ្ធភាព បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតអូទ្រីស បានកត់សម្គាល់ដោយកោតសរសើរអំពីការរីកចម្រើនរបស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រីរដ្ឋមន្ត្រីស្តីទី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានកាណ៏នៅព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្ដីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print