លោក ហ៊ុយ វណ្ណៈ ៖ តើអ្វីជាឫសគល់នៃ «ព័ត៌មានក្លែងក្លាយ»?

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់អំពី ឫសគល់នៃ «ព័ត៌មានក្លែងក្លាយ» ! ដោយលោកលើកថា ៖ តើអ្វីជាឫសគល់នៃ «ព័ត៌មានក្លែងក្លាយ»?

១- អ្នកប្រាជ្ញលើលោក អាចពន្យល់បានស៊ីជម្រៅអំពីបញ្ហានេះ។ ប៉ុន្តែ ជាជនសាមញ្ញៗដូចយើង គួរពិចារណាបែបសាមញ្ញៗវិញ ដើម្បីស្វែងយល់។
២- យើងត្រូវទទួលស្គាល់ថា បច្ចេកវិទ្យាឌីជីថល បង្កើតឱកាសចម្រុះ និងបានប្តូរតម្លៃសង្គម “shift in values” ដែលខ្ញុំធ្លាប់និយាយកន្លងមកថា «អ្នកចេះ លាក់មុខ។ ហើយអ្នកក្លាហាន បែរជាហ៊ាន»។ បើលោកអ្នកហ៊ាន ដឹកមុខលើបរិយាកាសនេះ គឺយើងរងផលបែបហ្នឹងហើយ។
៣- ដូច្នេះ ឫសគល់របស់វា គឺកើតឡើងពីភាពមិនប្រក្រតីនៃរបៀបគិត និងការធ្លាក់ចុះខាងសីលធម៌ ដែលនាំឱ្យបរិយាកាសសង្គមសំបូរ «ព័ត៌មានបំពុល» “disinformation” or “misinformation” ដែលយើងហៅថា ព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយ ជាសមិទ្ធផលដែលចេញមកពី «ការបាត់បង់ស្តង់ដារ» និងពី «មនុស្សក្លែងក្លាយ»។ ភាសាអង់គ្លេសមានពាក្យ១ឃ្លា តែអាក្រក់ស្តាប់ ហើយខ្ញុំសូមមិនលើកបង្ហាញ ដោយសូមរំលេចប្រយោគ ២ឃ្លាខាងក្រោម សម្រាប់ជាពិចារណាបន្ថែម៖
1- “reverse intellectual dominance,”
2- “the triumph of strategic ignorance.” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print