រដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើចុះរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងចាក់លែងកូនត្រីចម្រុះ៩០គីឡូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  ដឹកនាំកម្លាំងមន្រ្តី ខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍ នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយ កម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចចោចហោច ក្នុងភូមិសាស្រ្តឃុំសាន់គរ ស្រុកកំពង់ស្វាយ និងចំណុចក្បាលខ្មៅ ក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទី
បញ្ជាការស្រាលកោះរះ ។

ប្រតិបត្តិការរចុះបង្ក្រាបបទល្មើសជលផលធ្វើឡើងកាលពីម្សិលមិញ នៅចំណុចក្ដាមពង ព្រែកទាល់ ស្វាខ្មៅ ក្អែកដេក ទួលវិហារ និងបឹងឆារ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

លោក ហុក ម៉ុន នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង ខេត្កំពង់ធំ  ចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រាបបទល្មើសនេសាទ នៅចំណុច ទំនាបស្វារត់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

...

នៅក្នុងប្រតិបត្តិការនោះកម្លាំងសមត្ងកិច្ចចម្រុះ បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមានរបាំងស្បៃមុងរបាំងចំនួន១៨របាំង ប្រវែង២.៥០៣ម៉ែត្រ ឡុកចំនួន២៩គ្រឿង លប/លូចំនួន៥៣មាត់ ឡុកសាច់អួនចំនួន៥គ្រឿង បង្គោលចំនួន១៤៨៨ដ ចាក់លែងត្រីចម្រុះទម្ងន់៩០គីឡូក្រាមចូលទន្លេវិញ ដោយប្រើប្រាស់មធ្យោបាយកាណូតស្មាច់ចំនួន៧គ្រឿង ប្រេងឥន្ធនៈចំនួន១៤០លីត្រ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print