ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមរបស់ប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀង បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានក្រុមឧក្រិដ្ឋជនមួយក្រុម បានធ្វេីសកម្មភាពចូលទៅរំដោះអ្នកទោសជនជាតិចំនួន៦នាក់ នៅតុលាការខេត្តស្វាយរៀង រួចរត់គេចខ្លួនដោយសុវត្ថិភាព ខណៈកម្លាំងសមត្ថកិច្ចខេត្តកំពុងតាមចាប់ខ្លួនមកវិញ។
ប្រភពដដែលបន្តថា ក្រុមអ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ ធ្វើមធ្យោបាយដោយរថយន្ដពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភំពេញ 2CA-0592។
គួរជម្រាបជូនថា ការចូលមករំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ធ្វើឡើងនៅពេលសមត្ថកិច្ចនាំអ្នកទោសចូលទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់។
ជុំវិញករណីខាងលេីនេះ លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅមិនទាន់បញ្ជាក់នៅឡើយទេចំពោះករណីនេះ៕ដោយ៖យឹម សុថាន










