ពិតជាសាហាវណាស់! ឪពុកចុងចាប់រំលោភកូនដើមពីរនាក់មិនបានសម្រេច ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នគរបាលបានឃាត់ខ្លួនឪពុកចុងម្នាក់ដែលឆ្លៀតឱកាសចាប់កូនដើមរំលោភតែមិនបានសម្រេចកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថាៈជនសង្ស័យជាឪពុកចុងមានឈ្មោះឈុន ឈាងអាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ។
សមត្ថកិច្ចបន្តថាៈ មុនកើតហេតុម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះមឿន សោភណ្ឌបានទៅផ្សារ ឆ្លៀតឃើញឱកាសល្អឪពុកចុងបានល្បួងកូនទាំងពីរសេពសន្ថវៈ
ដែលកូនស្រីទី១ឈ្មោះអាយ ស្រីទែនអាយុ១១ឆ្នាំ និងកូនស្រីទី២ឈ្មោះអាយ ស្រីកា អាយុ១០ឆ្នាំ ហើយពេលត្រឡប់ពីផ្សារស្ត្រីជាម្តាយបានឃើញប្ដីរបស់ខ្លួនកំពុងតែចាប់រំលោភកូនតែមិនបានសម្រេច។ បន្ទាប់ពីឃើញសកម្មភាពប្ដី
ធ្វើមកលើកូនបែបនេះស្ត្រីជាម្តាយក៏សម្រចចិត្តដាក់ពាក្យបណ្ដឹងទៅនគរបាលនៅក្បែរភូមិដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើបន្ទាប់ពីធ្វើការសួរនាំរួចរាល់ បានសារភាពថា ខ្លួនពីតជាបានប្រព្រឹត្តដូចការចោទខាងលើមែន។

សួមរំលឹកថាៈ ក្មេងរងគ្រោះទាំងពីរខាងលើកន្លងមកត្រូវបានអង្កការមួយយកទៅចិញ្ចឹមម្ដងរួចហើយ ដោយសារតែជីវភាពខ្វះខាត ។ សមត្ថកិច្ចបន្តថាៈ
ឪពុកចុងនិងម្ដាយក្មេងរងគ្រោះបានទៅយំសោកបោកប្រាណត្អួញត្អែរប្រាប់
អង្កការដែលយកក្មេងទៅចិញ្ចឹមថា
ពង្រាត់កូនៗរបស់គាត់ពីគ្រួសារ ដូច្នេះ
ហើយទើបអង្កការបញ្ជូនក្មេងរងគ្រោះមកឲ្ម្យម្ដាយវិញ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print