កូរ៉េខាងត្បូងអះអាងថាគ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃទី១៨ ខែវិច្ឆិកាថា ប្រទេសនេះបានបញ្ជាក់ថាគ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ។
យោងតាមយ៉ុនហាប់ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី១៨ ខែវិច្ឆិកាថា ទីក្រុងសេអ៊ូលមិនមានចេតនាអរិភាពចំពោះទីក្រុងព្យុងយ៉ាងទេ ខណៈពេលដែលសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង និងស្តារទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី កាង យូជុង បាននិយាយថា “យើងនឹងបន្តខិតខំប្រឹងប្រែងជាប់លាប់ដើម្បីកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ និងកសាងទំនុកចិត្តឡើងវិញ”។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានគោលបំណងការពារផលប្រយោជន៍ជាតិ។
ចលនានេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានរិះគន់កិច្ចព្រមព្រៀងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកថាជាភស្តុតាងនៃចេតនាប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរ។
មុននេះបន្តិច យោងតាម AFP កូរ៉េខាងជើងបានចោទប្រកាន់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថាបង្ហាញពី “ចេតនាប្រឈមមុខដាក់គ្នា” របស់ប្រទេសទាំងពីរចំពោះទីក្រុងព្យុងយ៉ាង ដោយព្រមានអំពីវិធានការតបតសមស្រប។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កូរ៉េខាងជើងបាននិយាយថា “ឯកសារអង្គហេតុរួម” ដែលចេញផ្សាយដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានពង្រឹងជំហរប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរចំពោះទីក្រុងព្យុងយ៉ាង៕

...

រូប​ថត​:YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print