ភ្នំពេញ÷នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២និង៣០នាទី កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នគរបាលបានឃាត់ខ្លួនជនសង្ស័យ:
១-ឈ្មោះ សែម វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅ ពុំពិតប្រាកដ ។ (មានសារធាតុញៀន) ។
២-ឈ្មោះ ថុន ដាវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅ ពុំពិតប្រាកដ ។ (មានសារធាតុញៀន) ។
៣-ឈ្មោះ ផន ភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅ ពុំពិតប្រាកដ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ថ្នាំញៀនចំនួន១កញ្ចប់,ថង់សម្រាប់ ច្រកថ្នាំញៀនចំនួន០៥,កញ្ចប់បារីម៉ាក MEVIUS ចំនួន០១,ទូរស័ព្ទដៃចំនួន០២គ្រឿង ទី១-ម៉ាក VIVO ពណ៌ស្វាយ ប្រើប្រាស់ស៊ីមលេខ 081 599 887 និងទី២-ម៉ាក TECNO ពណ៌ស ប្រើប្រាស់ស៊ីមលេខ៖ 087 75 33 59 ។
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ កំពុងឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕










