ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកToyota prius មួយគ្រឿងដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករុឺម៉កដឹកធ្យូងយ៉ាងពេញទំហឹងប៉ើងក្រឡាប់រងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការព្យាបាលកាលពីវេលាម៉ោង៤:៣០នាទីភ្លឺឈានចូលថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវពី ២៥៣សង្កាត់ទឹកល្អក់ទី ១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកធ្យូងមួយគ្រឿងគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនមធ្យមខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក toyota Prius មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BD-5880 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២៥៣ទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកធ្យូងយ៉ាងពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះភាគីទាំងសងខាងមិនបានរត់ទៅណានោះទេនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










