លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ភាពក្រអឺតក្រទមរបស់សៀមនិងការមិនគោរពកិច្ចព្រមព្រៀង = ជាការប្រមាថលើសហរដ្ឋអាមេរិកនិងម៉ាឡេជាប្រធានអាស៊ាន?
២- ការសម្តែងប្ញក្សពារក្រអឺតក្រទមនិងមិនគោរពកិច្ចព្រមព្រៀងដែលសៀមបានចុះហត្ថលេខា = ធ្វើឲ្យសហរដ្ឋអាមេរិកនិងម៉ាឡេបាត់ជំនឿលើសៀម។
៣- ការបាត់ជំនឿលើសៀមនេះហើយ = ធ្វើឲ្យAOT និងសហរដ្ឋអាមេរិកយកចិត្តទុកដាក់តាមដានទង្វើនិងរាល់សកម្មភាពរបស់សៀមដែលធ្វើឲ្យសៀមមិនអាចបំភាន់ភ្នែកអន្តរជាតិបាន។
៤- នៅពេលដែលជប៉ុនមានប្រៀបលើសមរភូមិសង្គ្រាមលោកលើកទី២នាឆ្នាំ១៩៤១ ជប៉ុនបានរឹបអូសទឹកដីខេត្តបាត់តំបង ខេត្តស៊ីសុផុន មង្គលបុរីភាគខាងជើងនៃខេត្តសៀមរាប ខេត្តកំពង់ធំ មួយផ្នែកនៃខេត្តស្ទឹងត្រែង មកឲ្យប្រទេសសៀមតាមរយៈសន្ធិសញ្ញាតូក្យូ = តែនៅពេលដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី២នៅថ្ងៃទី៧វិច្ឆិកា១៩៤៦ សហរដ្ឋអាមេរិកបានគាបសង្កត់ជប៉ុនឲ្យប្រគល់ទឹកដីទាំងអស់របស់ខ្មែរដែលជប៉ុនកាត់យកឲ្យសៀមឲ្យមកកម្ពុជាវិញដែលមានសព្វថ្ងៃ។ បើកុំបានសហរដ្ឋអាមេរិកនេះទេ ទឹកដីខ្មែរទាំងប៉ុន្មាននឹងត្រូវបាត់បង់ទៅសៀមតាំងពី១៩៤១មកម៉្លេះ?
៥- សៀមនៅមានគំនុំនឹងខ្មែរនិងនៅស្រែកឃ្លានទឹកដីខ្មែរមិនឈប់ = ដោយសារសៀមថាបណ្តាខេត្តទាំងប៉ុន្មានដែលបានបាត់បង់មកខ្មែរវិញគឺជាទឹកដីរបស់សៀម?
៦- យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម = មានន័យថារាជរដ្ឋាភិបាលមិនអសកម្មទេគឺធ្វើគ្រាន់តែមិននិយាយឲ្យឮ?
៧- ការតបតដោយអាវុធទៅភាគីសៀម = នឹងនាំឲ្យមានមនុស្សស្លាប់កាន់តែច្រើននិងនាំឲ្យបាត់បង់កិច្ចព្រមព្រៀងសន្តិភាព។
៨- ក្រោយការផ្ទុះអាវុធទើបពាក្យថាអរគុណសន្តិភាពមានតម្លៃ = ដោយសារអរគុណសន្តិភាពនេះហើយដែលធ្វើឲ្យយើងរក្សាបានឯករាជ្យអធិបតេយ្យភាពជាតិបូរណភាពទឹកដីមកដល់សព្វថ្ងៃ។
៩- ចិនមាននយោបាយធ្វើទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាមួយគ្រប់ប្រទេសលើពិភពលោកមិនថាធំឬ តូចទេ = ដោយសារចិនកំពុងតែពង្រីកឥទ្ធិពលឲ្យកាន់តែធំទូលាយដណ្តើមឧត្តមភាពលើពិភពលោក។
១០- អនុទីនបង្ហាញឥរិយាបថប្រមាថសហរដ្ឋអាមេរិកនិងយកចិត្តចិន = ឈរនិយាយជាមួយលោកត្រាំដោយលូកដៃជ្រែងក្នុងហោប៉ៅ ដល់ឈរនិយាយជាមួយចិនមានលក្ខណៈឱនលំទោន? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print