សម្តេច ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ តាម រយៈ លោក នួន ផារ័ត្ន អភិបាល ខេត្ត បាន ផ្តល់ សាឡាង មួយ គ្រឿង ថ្មី ទៀត ជូន ដល់ប្រជាពលរដ្ឋ និង សិស្សានុសិស្ស នៅ ឃុំ ដងកាំបិត ស្រុក សណ្តាន់ ខេត្ត កំពង់ ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅ ឃុំ ដង កាំបិត ស្រុក សណ្តាន់ ខេត្ត កំពង់ ធំ បាន ថ្លែង នូវ ការ អបអរ សាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោក នួន ផារ័ត្ន អភិបាល ខេត្ត កំពង់ធំ ដែល បាន ជួយ ឧបត្ថម្ភ សាឡាង មួយ គ្រឿង សម្រាប់ ធ្វើ ដំណើ រ ឆ្លងកាត់ ដងស្ទឹងសែន ដោយ មិន គិត ប្រាក់ ។ ដែល ពិធី ប្រគល់ នេះ ប្រព្រឹត្ត ទៅ នៅ ព្រឹកថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅ កំពង់ ចម្លង ឃុំដងកាំបិត ស្រុក សណ្តាន់ ស្ថិត ក្រោម អធិបតីភាព ឧត្តម សេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង អនុប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុក និង ជាប្រធាន ក្រុម ការងារ ចុះ មូលដ្ឋាន ឃុំ ដងកាំបិត ស្រុក សណ្តាន់ ខេត្ត កំពង់ ធំ ។

លោក ឆាំ ថន អភិបាលរងស្រុក សណ្តាន់ បានថ្លែងនូវការស្វាគមន៍ ចំពោះ ឧត្ដម សេនីយ៍ ទោ សោម ស៊ុន ព្រមទាំង ក្រុម ការងារ ទាំងអស់ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត តាមរយៈ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្ត កំពង់ធំ ដែល បាន ផ្តល់ សាឡាង មួយ គ្រឿង សម្រាប់ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ធ្វើ ដំណើ រ ឆ្លងកាត់ ដងស្ទឹងសែន ដោយ មិន គិត ប្រាក់ នៅ ពេល នេះ និង សូមគោរព ជូន ពរ សម្តេច លោក ជំទាវ និង ថ្នាក់ ដឹកនាំ ទាំងអស់ ដែល បាន យកចិត្ត ទុកដាក់ គ្រប់ បែបយ៉ាង ក្នង ការ បម្រើ ប្រជាជន ដោយ អស់ ពី ចិត្ត ពី ថ្លើម សូម ទទួល បាន នូវ ពុទ្ធ ពរ ទាំង បួន ប្រការ កុំបី ឃ្លៀង ឃ្លាត ឡើយ ។

ឧត្ដម សេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ ថា ៖ កន្លងមក នេះ សម្តេច ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បាន ប្រគល់ ជូន កាណូត បាឡាចំនួន ពីរ គ្រឿង និង ប្រេង ឥន្ធនៈ ប្រចាំ ខែ ផងដែរ តាម រយៈ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កង ទ័ព ជើងគោក ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុក សណ្តាន់ សម្រាប់ ដឹក ជញ្ជូន ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ធ្វើ ដំណើ រ បណ្តោះអាសន្ន ឆ្លងកាត់ ដងស្ទឹងសែន ដោយ មិន គិត ប្រាក់ ។ តែបច្ចុប្បន្ន នេះ ដោយ សារ តម្រូវ ការ ចាំបាច់ ក្នុង ការ ដឹក ជញ្ជូន ដេីម្បី ធានា បាន សុវត្ថិភាព សម្តេច មហា បវរ ធិបតី និង លោកជំទាវ តាម រយៈ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្ត កំពង់ធំ សម្រេច ផ្ដល់ សាឡាង មួយ គ្រឿង ងាយ ស្រួល ក្នុង ការ ធ្វើ ដំណើ រ ឆ្លងកាត់ ដងស្ទឹងសែន ប្រកបដោយ សុវត្ថិភាព ។

នៅក្នុង ឱកាស នេះ ផងដែរ ឧត្ដម សេនីយ៍ ទោ សោម ស៊ុន បាន សំណូម ពរ ដល់ អាជ្ញាធរ ដែនដី ឃុំ ភូមិ និង ប្រជាពលរដ្ឋ ព្រម ទាំង សិស្សានុសិស្ស ទាំង អស់ ដែល ធ្វើ ដំណើរ ឆ្លង កាត់ ដង ស្ទឹង សែន សូម មេត្តា រួម គ្នា ជួយ ថែរក្សា សាឡាង មួយ គ្រឿង នេះ ឲ្យ បាន ល្អ ធានា ក្នុង ការ ប្រើ ប្រាស់ យូរ អង្វែង ជាផលប្រយោជន៍ របស់ ប្រជាជន យើង ទាំងអស់ គ្នា និង ប្រកបដោយ សុវត្ថិភាព ។ ហេីយ នៅ ក្នង ការ ដឹក ជញ្ជូន មិន ត្រូវ យក ប្រាក់ ពីក្មួយៗ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ឡេីយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print