ប្រភពពីប្រជានេសាទក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្រុមមន្ត្រីនគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោក មាស ប៊ុនធឿន បាននិងកំពុងអុកឡុកយ៉ាងខ្លាំងនៅលើបឹងទន្លេសាបតាមរយៈការដាក់កម្លាំងយកលុយពីប្រជានេសាទ ។ ប្រជានេសាទ និយាយថា ក្រុមលោកមាស ប៊ុនធឿន ហៅមែល បានដើរជំរិតយកលុយពីប្រជានេសាទ ជារៀងរាល់ថ្ងៃ។ យ៉ាងហោចណាស់ក្នុងឡុកមួយខ្សែត្រូវបង់លុយឲ្យលោកមែល១ លានរៀលដែរ ។
ប្រភពបានខ្សឹបថា ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបងមានប្រជា នេសាទជាច្រើនដែលរស់នៅតាមផ្ទះបណ្តែកទឹក ហើយប្រកបរបរនេសាទជាលក្ខណៈ គ្រួសារ។ ប្រជាពលរដ្ឋទាំងនោះចៀសមិនផុតពីប្រើឧបករណ៍នេសាទខ្លះ ប៉ុន្តែមិនមែន លក្ខណៈធ្ងន់ទេ។ អ្វីដែលសំខាន់នោះគឺក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុងពោធិ៍សាត់ដឹកនាំដោយលោកស័ក្តិ៤ មាស ប៊ុនធឿន កំពុងដើរជំរិតទារប្រាក់ពីប្រជា ពលរដ្ឋក្នុង១ឡុកតម្លៃ១លានរៀល។ នៅក្នុងខេត្តពោធិ៍សាត់មានប្រជាពលរដ្ឋរាប់ពាន់ គ្រួសារ ឬរាប់ពាន់ឡុក ដូច្នេះលោក មែល អាចប្រមូលលុយបានរាប់ពាន់លានរៀល ។
ប្រជានេសាទនៅស្រុកបាកានបានឲ្យដឹងថា អ្នកភូមិរស់នៅលើផ្ទះបណ្តែតទឹកក្នុង ភូមិដីរនាត ឃុំព្រែកក្រ ត្រូវបង់លុយឲ្យលោកមែល ក្នុងឡុក១តម្លៃ១លានរៀល ។ ផ្ទះ ខ្លះមាន៧ឬ៨ឡុក។ នៅឯតំបន់ផ្សេងទៀតនៃបឹងទន្លេសាបក៏មានឡុកច្រើនណាស់ដែរ។ ក្រៅពីបទល្មើសឡុកក៏ក្រុមលោក មាស ប៊ុនធឿនប្រមូលយកប្រាក់បានមិន តិចនោះទេ។ អ្នកភូមិនិយាយថា លោកមាស ប៊ុនធឿន បានប្រាប់ពួកគាត់ថា លុយ ដែលយកទៅនោះមិនមែនគាត់យកទៅធ្វើមានបានម្នាក់ឯងទ េពោលគឺចែកមេៗថ្នាក់ លើទៀតផង ៕