ខេត្តពោធិ៍សាត់ ៖ កត្តាដែលធ្វើឱ្យជន់លិច ដោយសារស្ទឹងមេទាំង៣ ក្នុងខេត្តនេះលិចព្រមគ្នា ក្នុងនោះទឹកចេញមកពីស្ទឹងមេធំហូរមកកាន់ស្រុកវាលវែង ហូរចាក់មកប្រសព្វគ្នាជាមួយស្ទឹងអារ៉ែង និងស្ទឹងព្រៃខ្លុង ដែលប្រសព្វគ្នាត្រង់ចំណុច ស្រុកភ្នំក្រវាញ។ កាលណាស្ទឹងទាំង៣ មានការជន់លិចព្រមគ្នា នោះនឹងធ្វើឱ្យខេត្ត ត្រូវប្រឈមនឹងការជន់លិចក្នុងក្រុងពោធិ៍សាត់។ នេះជាបញ្ជាក់ពីមន្ត្រីជំនាញ ធនធានទឹក ។
បើគិតត្រឹមវេលាម៉ោង ៩និ២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមុិញនេះ ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ បាននិងកំពុងបន្តដាក់សម្ពាធមកលើ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ៕
...
ដោយ ៖ សិលា










