កម្លាំងPMខេត្តកណ្ដាលឃាត់ជនសង្ស័យ៣នាក់ពាក់ ព័ន្ធករណីក្លែង ហេកយកTelegram និងFacebook របស់ជនរងគ្រោះជាង៥២ករណី បោកបានលុយរាប់ពាន់ដុល្លារត្រូវបញ្ជូនទៅដាក់គុកហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៥បានឲ្យដឹងថា អនុវត្តភារកិច្ចស្នូលកងរាជអាវុធហត្ថ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គមបង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តម សេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

ជាក់ស្តែងនៅថ្ងៃ០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក (ហេកយកតេឡេក្រាម Hak Telegram និងក្លែងតេលេក្រាម Fake Telegram account) កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាលបង្កដោយជនសង្ស័យចំនួន១ក្រុម ធ្លាប់បានធ្វើ សកម្មភាពហេកនិងក្លែងប្រព័ន្ធ Facebook និងប្រព័ន្ធ Telegram របស់ជនរងគ្រោះឈ្មោះ ស ក ក្រោយហេកយកប្រព័ន្ធTelegram របស់ជនរងគ្រោះបានហើយ បានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះ ឆ សរ ឲ្យផ្ញើប្រាក់ទៅឲ្យខ្លួនដោយប្រាប់ថាកូនឈឺ ជនរងគ្រោះមិនបានដឹង (ធ្លាប់មានប្រវត្តន៍ពឹងពាក់គ្នា) ក៏បានផ្ញើប្រាក់ទៅឲ្យជនសង្ស័យមួយចំនួន។

ក្រោយមកជនរងគ្រោះបានដឹងថា តេលេក្រាមរបស់ខ្លួនឈ្មោះ ស ក ត្រូវបានគេហេកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តកណ្តាល តែម្តង។ ជនសង្ស័យក៍បានបន្តបង្កើតតេលេក្រាមក្លែង ក្លាយដោយដាក់ឈ្មោះនិងរូបថតអ្នកពាក់ព័ន្ធផ្សេងៗទៀត យកទៅឆាតខ្ចីប្រាក់អ្នកស្គាល់ផ្សេងៗជាច្រើននាក់ទៀតតាមលេខនិងសមាជិកក្នុងតេលេក្រាមដែលហេកយកបាន។

ក្រោយពីទទួលបានព័ត៌មាននិងបណ្តឹងរឿងហេតុខាង លើលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានបញ្ជាជំនាញឲ្យចុះប្រតិបត្តិការស្រាវ ជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាង លើអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នារវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកងរាជអាវុធ ហត្ថខណ្ឌដូនពេញ និង ជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ១នាក់ឈ្មោះ ដារ៉ា ភេទប្រុស នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតឈ្មោះ ចាន់ណា ហៅលក និងឈ្មោះ ពៅ ភេទស្រី ដកហូតវត្ថុតាងមួយ ចំនួន នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមានៈទូរស័ព្ទចំនួន៥គ្រឿង មានស៊ីម កាតចំនួន ៨ស៊ីម។

ជនសង្ស័យបានសារភាពថា បក្សពួកធ្លាប់ហេកប្រព័ន្ធ Telegram និងបង្កើតក្លែងអាខោនប្រព័ន្ធ Facebook Telegram យកឈ្មោះនិងរូបថតជនរងគ្រោះជាច្រើននាក់ ជាង ៥២លើក មានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អ្នករកសុី ចាស់ ក្មេង ស្រីប្រុស ដើម្បីបន្លំឆាតបោកយកប្រាក់គេរយៈពេលប្រហែលជាង ៥ខែ មកហើយច្រើនពេកចាំមិនអស់នោះ បានថវិការាប់ ពាន់ដុល្លារនិងលានរៀល។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធ ហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។

...

ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ Facebook Telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាស្រាវជ្រាវ ពិសេសទាក់ទងបញ្ជាក់ផ្ទាល់មាត់ជាមួយអ្នកសុំឬខ្ចីលុយ ឲ្យបានច្បាស់ លាស់ ជៀសវាងការចាញ់បោកជនខិលខូចដូចករណីខាងលើ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print