ប្រទេសថៃ ៖ នយោបាយប្រទេសថៃ បែកខ្ញែក មិនដឹងថា ខាងមួយប្រាកដនិយម យកជាផ្លូវការបានសម្រាប់ការទូត ក្លាយជាច្របូកច្របល់ !
ថៃនេះ ! អ្នកតវ៉ាថៃមួយក្រុមដែលហៅខ្លួនឯងថាជាក្រុម រណសិរ្ស រួបរួម ដើម្បី ដីធ្លី បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសថៃនៅព្រឹកថ្ងៃទី២២វិច្ឆិកានេះ និងគ្រោងទៅតវ៉ានៅមុខ ស្ថានទូត អាមេរិក នៅ ពេល រសៀល ដោយ ទាមទារ ឱ្យ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឈប់ ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ប្រទេស ថៃ និង ឈប់ គាំទ្រដល់ កម្ពុជា។
មេក្រុមតវ៉ាខាងលើអះអាងថា ប្រទេស ទាំង ពីរ កម្ពុជា-ថៃ អាច ដោះស្រាយ បញ្ហា របស់ ខ្លួន ឯង ហើយ មិនគួរ ប្រើប្រាស់ បញ្ហា ពន្ធគយ ជា ការ គំរាមកំហែង នោះ ទេ ។
សូមបញ្ជាក់ថា ៖ ប្រាប់ហើយថា ប្រយ័ត្នរងទម្ងន់កណ្តាប់ដៃ លោក ដូ ណាល់ត្រាំ ប្រធានាធិបតី អាម៉េរិក ! ទីបំផុត ! លោក ដូ ណល់ត្រាំ បានផ្អាកនិយាយរឿងពន្ធជាមួយថៃរហូតស្មារតីសេចក្តីថ្លែងការណ៍រួមអនុវត្តន៍ខ្ជាប់ខ្ជួន! ៕











