គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖​ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

...

សូមជម្រាបជូនថា​ យោង​តាម​មន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងដែរថា៖ នាពេលព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពទឹកតាមអាងស្តុកទឹក និងស្ថានីយ៍វាស់កំពស់ទឹកមានដូចជា៖​ ទំនប់ទី ៥ រយ:កម្ពស់ធៀបនីវ៉ូទឹកសមុទ្រ ៥៣ ,២០ម៉ែត្រ (ត្រូវនឹងកម្ពស់ទឹកជាក់ស្តែង ១០,២០ម៉ែត្រ ដែលកំពស់ទឹកប្រុងប្រយ័ត្ន១១,០០ ម៉ែត្រ ) ។ ទំនប់ ទី ៣ រយ:កម្ពស់ធៀបនីវ៉ូទឹកសមុទ្រ ៣៨,៥០ម៉ែត្រ (ត្រូវនឹងកំពស់ទឹកជាក់ស្តែង ១៩,៥០ម៉ែត្រ ដែលកំពស់ទឹកប្រុងប្រយ័ត្ន ២១,០០ ម៉ែត្រ ) ។ ស្ថានីយ៍ វាស់កម្ពស់ទឹក វាលវែង កំពស់ទឹកមាន ១,១០ម៉ែត្រ (កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ) ។ ស្ថានីយ៍ វាស់កម្ពស់ទឹក បាក់ត្រកួន កំពស់ទឹកមាន ១,១០ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន៦,០០ ម៉ែត្រ) ។ ស្ថានីយ៍ វាស់កម្ពស់ទឹក ក្បាលហុង កម្ពស់ទឹកមាន ៤,៩១ម៉ែត្រ (កម្ពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ ) និងស្ថានីយ៍ វាស់កម្ពស់ទឹក ចារឹក កំពស់ទឹកមាន ៦,២០ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៦,០០ ម៉ែត្រ ) ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print