ភាគីចិនផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅ អង្គការសហ ប្រជា ជាតិ បាន ផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការ អង្គការសហ ប្រជា ជាតិ ដើម្បី អធិប្បាយ ពី គោលជំហរ របស់ រដ្ឋាភិបាលចិន ចំពោះ ការលើកឡើងដ៏ខុសឆ្គង របស់ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រី ជប៉ុន ទាក់ទង នឹង បញ្ហា តៃវ៉ាន់ ។
ថ្លែង ក្នុងសារលិខិត លោក Fu Cong បានលើកឡើងថា លោកស្រី Sanae Takaichi នាយក រដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុ យ៉ាង គឃ្លើន ពាក់ព័ន្ធ នឹង បញ្ហាតៃវ៉ាន់ ខណៈ ពេល ចូលខ្លួន បកស្រាយ ក្នុងកិច្ចប្រជុំ នៃ រដ្ឋ សភា ជប៉ុន ដោយបានបង្ហាញ ពី មហិច្ឆតា ចង់ ជ្រៀត ជ្រែក ក្នុង បញ្ហាតៃវ៉ាន់ តាម រយៈ កម្លាំងប្រដាប់ អាវុធ ជា លើកដំពូង បញ្ចេញ ការគំរាម កំហែង ដោយ កម្លាំង អាវុធ ជា លើកដំបូង ចំពោះ ប្រទេសចិន ដែល បាន បំពាន ផលប្រយោជន៍ ជា ស្នូល របស់ប្រទេសចិន យ៉ាងកម្រោល ។ ពាក្យសម្តីពាក់ព័ន្ធ របស់ លោកស្រី គឺ ខុសឆ្គង និង មាន គ្រោះថ្នាក់ ខ្លាំង វា មាន ចរិតអាក្រក់ និង ផលប៉ះពាល់ ខ្លាំង បំផុត ។
លោក Fu Cong បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ចិន ។ ប្រសិនបើ ភាគី ជប៉ុន ហ៊ានជ្រៀតជ្រែក ក្នុង កិច្ចការច្រកសមុទ្រតៃវ៉ាន់ ដោយ កម្លាំងប្រដាប់អាវុធ ដែល បង្ក ជា ទង្វើ ឈ្លាន ពាន នោះ ភាគីចិន នឹង អនុវត្ត យ៉ាង ដាច់ខាត នូវ សិទ្ធិស្វ័យការពារ ដែល «ធម្មនុញ្ញ អង្គការ សហ ប្រជាជាតិ»និង ច្បាប់អន្តរជាតិ បានផ្តល់នោះដើម្បី គាំពារ យ៉ាងមុតមាំ នូវ អធិបតេ យ្យភាព និង បូរណភាព ទឹកដី ៕

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print