ស្លាប់កើនឡើង ៥៥ នាក់ដោយគ្រោះទឹកជំនន់នៅវៀតណាម

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា នាថ្ងៃសៅរ៍នេះ ក្រុមសង្រ្គោះកំពុងខិតខំស្វែងរកអ្នកបាត់ខ្លួនជាច្រើននាក់ទៀត ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ រយៈពេលមួយសប្តាហ៍មកនេះ នៅប្រទេសវៀតណាម ជាទីដែលអាជ្ញាធរបានឱ្យដឹងថា មនុស្សយ៉ាងហោច ៥៥នាក់ហើយ បានបាត់បង់ជីវិត។

ក្រសួងបរិស្ថានវៀតណាម បាននិយាយថា គិតចាប់តាំងពីចុងសប្តាហ៍មុនមក មនុស្សសរុបយ៉ាងហោច៥៥នាក់បានស្លាប់ នៅទូទាំងខេត្តចំនួន៦ នៃតំបន់ភាគខាងត្បូងនិងភាគកណ្តាលប្រទេស ហើយមនុស្ស១៣នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការស្វែងរក។ ក្នុងចំណោមខេត្តទាំងនោះ ខេត្ត Dak Lak រងគ្រោះខ្លាំងធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ជាង២០នាក់។
ក្រសួងបានបន្តថា ផ្លូវហាយវ៉េជាច្រើនខ្សែ នៅបន្តមិនអាចធ្វើដំណើរឆ្លងកាត់បាន នាថ្ងៃសៅរ៍នេះ ហើយមនុស្ស៣០០ ០០០នាក់ នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ ក្រោយការដាច់ចរន្តអគ្គិសនី ដែលពីដំបូងឡើយ បានប៉ះពាល់អ្នកប្រើប្រាស់សរុបជាង១លាននាក់។
យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលវៀតណាម គិតចាប់តាំងពីខែមករា ដល់ខែតុលា គ្រោះមហន្តរាយធម្មជាតិ បានផ្តាច់ជីវិតឬធ្វើឱ្យបាត់ខ្លួន មនុស្សសរុប២៧៩នាក់ រួមទាំងបង្កការខូចខាតគិតជាទឹកប្រាក់ជាង ២ពាន់លានដុល្លារ នៅក្នុងប្រទេសអាស៊ានមួយនេះ៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print