ភ្នំពេញ៖ ក្រសួងទេសចរណ៍ សូមគោរពជម្រាបជូន លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា៖ នៅផ្លូវថ្មើជើងចតុមុខ Walk Street (មុខវត្តឧណ្ណាលោម), នារសៀលថ្ងៃទី២២ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងមានរៀបចំកម្មវិធីជជែកលើវិថីទេសចរណ៍ វគ្គ២ ក្រោមប្រធានបទ ទេសចរណ៍-កីឡា, ទេសចរណ៍ភាពយន្ត និងកម្មវិធីសម្តែងវាយកូនគោលចេញពីច្រាំងទន្លេចូលសាឡងនៅក្នុងទន្លេ ដែលជាព្រឹត្តិការរណ៍ថ្មីនៅកម្ពុជាយើង ។
អាស្រ័យហេតុនេះ សូមគោរពជម្រាបជូន លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ មេត្តាអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជា និង CAMBODIA SAFE៕ដោយ៖តារា
...










