រថយន្ត camry ឆ្លាមមួយគ្រឿងបើកលឿនរេចង្កូតទៅបុកខឿនសួនផ្លូវបណ្ដាលឲ្យបែកកង់រេចង្កូតទៅបុករះហាងលក់ដូរមួយកន្លែងរួចបន្តបុកចូលផ្ទះពលរដ្ឋរងការខូចខាតសម្ភារៈមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត camry ឆ្លាមមួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុកខឿនសួនផ្លូវបណ្ដាលឲ្យបែកកង់ម្ខាងក៏រ៉េចង្កូតជ្រុលទៅបុករះចូលហាងលក់ដូរមួយកន្លែងនិងបុកចូលផ្ទះបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២២ខែវិច្ចិការ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបុរីអង្គរសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ រាជថានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក កាមរី ឆ្លាមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H-4107 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកខឿនសួនផ្លូវបណ្ដាលឲ្យបែកកង់មួយជំហៀងធ្វើឲ្យរថយន្តរ៉េចង្កូតទៅបុករះចូលក្នុងហាងលក់ដូរមួយកន្លែងបណ្តាលឲ្យខូចខាតសម្ភារះនៅក្នុងនោះអស់ជាច្រើនចំណែកឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ភ្លាមនោះដែរម្ចាស់ផ្ទះក៏បានឃាត់អ្នកបើកបររថយន្តបង្កទុកប្រ
គល់ឱ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការរបស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print