ក្រសួងទេសចរណ៍រៀបចំការប្រឡងថតរូបSelfieក្នុងថ្ងៃព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរ

ចែករំលែក៖

ភ្នំពេញ៖ នៅចន្លោះថ្ងៃទី២២និង២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះចាប់ពីម៉ោង៥ទៅម៉ោង៧ព្រឹកគឺជាថ្ងៃដែលមានបាតុភូត ធម្មជាតិដ៏អច្ឆរិយៈគឺព្រះអាទិត្យរះចំកណ្ដាល កំពូលប្រាសាទអង្គរវត្ត។ ក្នុងថ្ងៃនោះដែរក្រសួងទេសចរណ៍នឹងរៀបចំការប្រកួត ប្រណាំងថតរូបSelfie (Angkor Selfie Photo Contest) ដើម្បីជ្រើសរើសរូបណាដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ។

អ្នកបានជ័យលាភីនឹងទទួលបានវិញ្ញាបនបត្រនិងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន២០០ដុល្លារអាមេរិក លេខ២ចំនួន ១៥០ដុល្លារអាមេរិក លេខ៣ចំនួន១០០ ដុល្លារអាមេរិក ហើយរង្វាន់នឹងត្រូវប្រគល់ជូនក្នុងកម្មវិធីទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាល សន្និសីទចតុមុខ ។

គួរបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំ កណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងចំនួន២ដងជារៀងរាល់ ឆ្នាំដោយលើកទី១ នៅក្នុងខែមីនានិងលើក ទី២ នៅក្នុងខែកញ្ញា។ បាតុភូតនេះស្ដែង ឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលត្រូវបានបុព្វបុរសខ្មែរយើងកសាងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់គួរឲ្យស្ញប់ស្ញែង។ នេះបើយោងតាមសេចក្តីជូនដំណឹងលើកទី២របស់ក្រសួងទេសចរណ៍ប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ៕

konark-3 35e72a9127a29a3cae94aca2e76b27e5_l 20160907_mfaic_press_release_kh02

ដោយ៖ ហេង សូរិយា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print