ជក់បារី​បោះ​កន្ទុយ​ចូល​កន្លែង​ដាក់​សំរាម​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ផ្អើល​ទាំងព្រឹកនៅសង្កាត់​បឹង​សាឡា​ង

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំង​ដាក់​សំរាម​នៅ​ជាន់​ទី​៥​នៃ​អគារ​ផ្ទះ​ជួល​១កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​អន្តរាគមន៍ តែ​ពុំ​បាន​បាញ់​ទឹកនោះ​ទេ ដោយ​សារប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យនិង​បាញ់​ទឹក​ពន្លត់​ទាន់​ពេល ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះឡើយ ។

ហេតុការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅវេលា​ម៉ោង​៨និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​អគារ​លេខ​១២៤ ជាប់​សាលា​បឋម​សិក្សា​បឹង​សាឡា​ង តាម​ផ្លូវ​លេខ​២៥៥​ក្រុម​៩ ភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ។

ប្រភពបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​៥ ដោយមានផ្សែងហុយ​ទ្រលោម​ចេញ​មក​ខាងក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាងនិង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​២គ្រឿង​ទៅ​ជួយអន្តរាគមន៍​បាញ់​ទឹកពន្លត់​។ នៅ​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ពុំ​បាន​បាញ់​ទឹកពន្លត់​ឡើយ​ដោយ​ម្ចាស់​ផ្ទះរួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៤​បំពង់​ពន្លត់​ទាន់​ពេល​។​

...

តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​អ្នក​ជួល​បន្ទប់​ជក់បារីហើយបោះ​កន្ទុយ​ចោល​លើ​កន្លែង​ដាក់​សំរាម​បណ្ដាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង​។ អគ្គិភ័យ​នេះ​បណ្ដាល​ឱ្យ​សម្ភារ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ជាប់​នោះ បាន​រង​ការ​ខូចខាត តែពុំ​បណ្ដា​លឲ្យ​ឆេះ​រាលដាលធ្ងន់ធ្ងរឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print