ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- នយោបាយស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងទទួលបានផលបន្តបន្ទាប់ហើយ = ទោះបីសៀមនិយាយយ៉ាងម៉េចក៏ក្រុមការងារវាស់វែងបោះបង្គោលព្រំដែនបាននិងកំពុងដំណើរការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នចន្លោះបង្គោល៤២-៤៧ចំណុចភូមិនព្រៃចាន់និងភូមិជោគជ័យនៃឃុំអូរបីជាន់។
២- ចាប់ពីឆ្នាំ២០០៦មកក្រុមបច្ចេកទេសព្រំដែនបានចុះស្រាវជ្រាវបង្គោលព្រំដែនចាស់ដែលបារាំង-សៀមបានបោះពីឆ្នាំ១៩១៨-១៩១៩ = ក្នុងការវាស់វែងព្រំដែនលុះត្រាតែភាគីទាំង២ស្រុះស្រួលគ្នា បើខាងសៀមមិនឯកភាព ខាងកម្ពុជាក៏មិនអាចធ្វើបាន អញ្ចឹងបានជាយឺត។
៣- បច្ចេកទេសបង្ហោះដ្រូនដើម្បីវាស់ស្ទង់តម្រុយខ្សែរព្រំដែននិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន = ត្រូវបានមហាជនដឹងគ្រប់គ្នា មូលហេតុអីអាទាស់ថាមិនផ្សាយជាសាធារណៈ?
៤- ទោះបីសៀមមានជំហរយកផែនទីឯកតោភាគីខ្នាត១/៥០០០០ សម្រាប់វាស់វែងព្រំដែនជាមួយកម្ពុជាក្តី = ក៏នៅទីបំផុត នាពេលនេះក្រុមបច្ចេកទេសព្រំដែនប្រទេសទាំងពីរកម្ពុជា- សៀមកំពុងប្រើប្រាស់ឯកសារមរតកបារាំងនិងផែនទីខ្នាត១/២០០០០០ វាស់វែងបន្ទាត់ព្រំដែនហើយហើយកំពុងដំណើរការទៅមុខ។
៥- មូនពេជ្រដាក់ពាក្យប្តឹងសៀមទៅតុលាការអន្តរជាតិ = គឺជាសិទ្ធិរបស់មូនពេជ្រនិងប្រជាពលរដ្ឋខ្មែរហត្ថលេខី?
៦- ក្រែងនិយាយពីសិទ្ធពលរដ្ឋអី = មូលហេតុអីបានជាអាទាស់ចេះតែទាស់ទោះគេធ្វើអីក៏ខុសចិត្តខ្លួនចឹង?
៧- បើខ្លួនធ្វើអីនិយាយអីនរណាប៉ះមិនបាន = បើគេនៅតែនិយាយប៉ះកាត់ផ្តាច់ទូរស័ព្ទគេ ហើយអួតឯងជាមនុស្សប្រជាធិបតេយ្យ?
៨- កិច្ចព្រមព្រៀងសន្តិភាពគួរឡាឡាំពួរមិនអាចវិលថយក្រោយទេ = ដោយសារមានការប្តេជ្ញាចិត្តជាក់លាក់ពីលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី?
៩- លោកត្រាំដាច់ខាតមិនបណ្តោយឲ្យកិច្ចព្រមព្រៀងគួរឡាឡាំពួរបរាជ័យទេ = ដាច់ខាតត្រូវតែទៅមុខ និងប្រកបដោយវិជ្ជមាន។
១០- ចរន្តកំពុងទៅមុខ = ភាគីខាងណារារាំងនឹងត្រូវដាច់ដៃដាច់ជើង ៕











