ភ្នំពេញ៖ បើយោងតាមការចុះផ្សាយដោយ U.S. Embassy Phnom Penh, Cambodia បានឱ្យដឹងថា ស្ថានទូតអាមេរិកនៅភ្នំពេញ កំពុងបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មី(ចាប់ផ្តើមពីថ្ងៃទី ១៣ ខែ មករា ដល់ ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៦)។
នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបច្ចុប្បន្នគឺជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស ឬសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាអង់គ្លេសឱកាសល្អបាន មកដល់ហើយ ខណៈពេលនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងតែបើកវគ្គបង្រៀនភាសាអង់គ្លេសតាមអនឡាញដោយឥតគិតថ្លៃ។
ដូច្នេះហើយ សម្រាប់អ្នកកំពុងបំពេញការងារក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស ហើយកំពុងស្វែងរកឱកាសដើម្បីពង្រឹងសមត្ថភាពនិងពង្រីកនូវបណ្តាញអាជីពរបស់អ្នកអាចចុះឈ្មោះចូលរៀនក្នុងវគ្គ កម្មវិធី OPEN (Online Professional English Network) ដែលជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ធអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំ និង អ្នកសិក្សាផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។
គួរបញ្ជាក់ថា សម្រាប់អ្នកដែលកំពុងប្រកបអាជីពក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេសដែលកំពុងស្វែងរកឱកាស ដើម្បីពង្រឹងសមត្ថភាព និង ពង្រីកនូវបណ្តាញរបស់អ្នកអាចចុះឈ្មោះដើម្បីដាក់ពាក្យតាមលីងhttps://forms.gle/TcnxUqfc7wWP29oC7 ផុតកំណត់ដាក់ពាក្យ ថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០២៥៕ដោយ៖តារា










