ការត្រួតពិនិត្យនៅដើមទីរយៈកាលកន្លងមករកឃើញអ្នកបើកបរ២១នាក់ញៀនថ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំស្នាក់ការក្រុមល្បាតចល័តត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងថា នៅរយៈកាលកន្លងមកនេះសមត្ថកិច្ចបានធ្វើការជាមួយក្រុមហ៊ុនមួយចំនួននៅដើមទីពិនិត្យឃើញថាអ្នកដែលទទួលទានសារធាតុញៀន ក៏ដូចជាអ្នកដែលញៀនមានចំនួន ២១នាក់។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា មានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍គិតត្រឹមមកដល់ពេលនេះមានរយៈពេល៩ខែហើយៗថ្ងៃនេះដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានអញ្ជើញប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ប្រធានសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា និងប្រធាន ក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាប្រធានក្រុមហ៊ុនដឹកទំនិញ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ធ្វើយ៉ាងឲ្យពួកគាត់គោរពច្បាប់ចរាចរណ៍។ វត្ថុបំណងនៃការជួបប្រជុំគ្នានៅថ្ងៃនេះ គឺដើម្បីឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញទាំងអស់ត្រូវពិនិត្យមើលរាល់អ្នកបើកបររថយន្តគឺមិនត្រូវ ឲ្យទទួលទានគ្រឿងស្រវឹង ឬក៏ប្រើប្រាស់គ្រឿងញៀននៅពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះទេព្រោះថាពេលអ្នកបើកបរប្រើប្រាស់គ្រឿងញៀននៅពេលបើកបរនៅតាមដងផ្លូវវាបង្កហានិភ័យខ្ពស់ ពេលខ្លះគាត់បើកបរក្នុងល្បឿនលឿន ជែងមិនគោរពច្បាប់ និងដោយគ្មានការទទួលខុសត្រូវជាដើម។

ជាមួយគ្នានោះដែរ លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថា លោកសប្បាយចិត្ត និងគាំទ្រចំពោះការសហការគ្នារវាងកម្លាំងសមត្ថកិច្ច និងសមាគម។ លោកបន្តថា ចាប់ពីពេលនេះទៅសមាគម និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នឹងមានភាព ជិតស្និទ ដើម្បីផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយអ្វីដែលសមាគមចង់ បានគឺការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍។ អ្វីដែលលោកចាប់អារម្មណ៍ជាងគេគឺអ្នកបើកបរប្រើប្រាស់គ្រឿងញៀន ដូច្នេះហើយលោកនឹងធ្វើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀននេះដល់ក្រុមហ៊ុនដឹកអ្នកដំណើរ ក៏ដូចជាអប់រំដល់អ្នកបើកបរទាំងអស់មុនពេលចេញដំណើរ។

លោក សុខ ឈាង ប្រធានសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា បានមានប្រសាសន៍ដែរថា ជារួមទៅការបង្កើតសមាគមគឺដើម្បីចូលរួមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយ ក្នុងនាមសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា នឹងព្យាយាមសហការជាមួយអាជ្ញាធរ ពិសេសសមត្ថកិច្ចនគរបាលចរាចរតែម្តង៕

%e1%9f%a8%e1%9e%81%e1%9f%82

ដោយ៖ ប្រាថ្នា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print