ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលពួកគេជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ឌុបគ្នាលឿនស្របពេលមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបួងចង្កូតបត់ជ្រុលទៅបុកម៉ូតូពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង០៧:៥០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1LS-2715ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6A ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើច្រកចូលក្នុងបុរីមួយកន្លែងស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក DONG FENG ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-4445 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6 Aទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់មកដល់ចំណុច កើតហេតុក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងបុរីមួយកន្លែងយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងខ្ទាតទៅបោកនិងចិញ្ចើមផ្លូវបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនៅនិងខឿនផ្លូវស្លាប់ភ្លាមៗចំណែកឯយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់បាក់ជើងម្ខាងបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ហើយភ្លាមនោះអ្នកបើករថយន្តបង្កក៏បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេត្តប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










