រដ្ឋមន្រ្តីសុខាភិបាលលើកទឹកចិត្តមន្ត្រីបំពេញការងារឲ្យអស់ពីសមត្ថភាព

ចែករំលែក៖

ភ្នំពេញ , ដើម្បីជំរុញដល់មន្ត្រីបំពេញការងារអស់ពីសមត្ថភាព, រដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹកថា «បើយើងអុំទូក សូមអុំឱ្យពេញកម្លាំង! ការបំពេញការងារ ក៏ដូចគ្នា យ៉ាងនេះយើងមិនទុកសល់អ្វីនៅពីក្រោយ ដែលនឹងបង្កើតជាផលអវិជ្ជមានមកលើលទ្ធផលការងាររបស់យើងជាអ្នកដឹកនាំ និងសហភាតរៈ។»

ជាការលើកឡើង នារសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងកិច្ចប្រជុំ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ដូចខាងក្រោម៖
-បន្តពង្រឹងការអនុលោមតាមគោលនយោបាយ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា
-ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់លើការងារទំនាក់ទំនង ដោយពង្រឹងការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ ឱ្យបានគ្រប់ជ្រុងជ្រោយ និងការឆ្លើយតបឱ្យមានភាពសមស្រប និងច្បាស់លាស់
-គណៈគ្រូពេទ្យគ្រប់កម្រិត ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យ ដើម្បីធានាគុណភាព ក្នុងការបម្រើសេវាសុខាភិបាល
-ទប់ស្កាត់កុំឱ្យមាន Malpractice ក្នុងការផ្តល់សេវាសុខាភិបាល
-ការចុះមូលដ្ឋានដោយថ្នាក់ដឹកនាំត្រូវផ្តោតលើការពង្រឹងស្មារតី ការងារ និងការដឹកនាំ ដើម្បីរុញការងារទៅមុខឱ្យមានប្រសិទ្ធភាព
-ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទៅលើការងារជំងឺឆ្លង។
ជាចុងក្រោយ លោកសាស្រ្តាចារ្យ បានរំលឹកបន្ថែម ដោយថ្នាក់ដឹកនាំគ្រប់រូប យកចិត្តទុកដាក់ខ្ពស់ លើការងារពង្រឹងសេវាពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ នៅតាមមូលដ្ឋាន និងជាពិសេសការឆ្លើយតបនឹង សំណូមពររបស់ប្រជាពលរដ្ឋ៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print