ទីក្រុងហាណូយនឹងផ្តល់ជូនប្រាក់រហូតដល់ទៅ ១៩០ ដុល្លារសម្រាប់អ្នកប្តូរមកប្រើម៉ូតូអគ្គិសនី

ចែករំលែក៖

ទីក្រុងហាណូយគ្រោងនឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៥ លានដុង (១៩០ ដុល្លារអាមេរិក) សម្រាប់ម្ចាស់ម៉ូតូសាំង ដែលប្តូរមកប្រើម៉ូដែលអគ្គិសនីវិញ។

ផែនការរបស់គណៈកម្មាធិការប្រជាជន ដែលនឹងត្រូវបោះឆ្នោតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុងក្នុងសប្តាហ៍នេះ ផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករស់នៅអចិន្ត្រៃយ៍ និងអ្នកដែលរស់នៅក្នុងទីក្រុងយ៉ាងហោចណាស់ពីរឆ្នាំ។ នៅពេលពួកគេទិញម៉ូតូអគ្គិសនីតម្លៃ ១០ លានដុង (៣៧៩ ដុល្លារ) ឬច្រើនជាងនេះ ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ ២០% មិនលើសពី ៥ លានដុង។

សម្រាប់ប្រជាជនក្រីក្រ និងអ្នកជិតក្រីក្រ ការឧបត្ថម្ភធននឹងឡើងដល់ ២០ លានដុង និង ១៥ លានដុង។

មនុស្សគ្រប់រូបនឹងមានសិទ្ធិទទួលបានការឧបត្ថម្ភធនសម្រាប់យានជំនិះមួយរហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០៣១។ ចំនួនទឹកប្រាក់នេះគឺខ្ពស់ជាងការស្នើរសុំដោយនាយកដ្ឋានសំណង់ក្នុងខែកក្កដា ដែលកំណត់ចំនួនទឹកប្រាក់ចំនួន ៣ លានដុងសម្រាប់អ្នករស់នៅភាគច្រើន។ សាលាក្រុងក៏គ្រោងនឹងឧបត្ថម្ភថ្លៃការចុះបញ្ជី និងស្លាកលេខជូនប្រជាពលរដ្ឋដែលប្តូរមកប្រើម៉ូតូអគ្គីសនី៥០%។

សម្រាប់អ្នកទិញតាមគម្រោងបង់រំលស់នឹងមានប្រាក់ឧបត្ថម្ភ៣០%លើការប្រាក់កម្ចីរយៈពេល១២ខែ។ អាជីវកម្មដឹកជញ្ជូនដែលដំណើរការឡានក្រុង និងតាក់ស៊ីនឹងទទួលបានប្រាក់ឧបត្ថម្ភពេញលេញលើថ្លៃសេវាទាំងអស់ នៅពេលដែលពួកគេធ្វើការប្តូរ។ ទីក្រុងក៏មានគម្រោងបញ្ជាទិញអគារអាផាតមិន អគារពាណិជ្ជកម្ម មន្ទីរពេទ្យ និងកន្លែងសាធារណៈផ្សេងទៀត ដើម្បីផ្លាស់ប្តូរយ៉ាងហោចណាស់ ១៥% នៃកន្លែងចតរថយន្តរបស់ពួកគេទៅកាន់ស្ថានីយបញ្ចូលភ្លើងសម្រាប់យានយន្តអគ្គិសនី។ គ្រឿងបរិក្ខារដែលទើបសាងសង់ថ្មីត្រូវតែបែងចែកយ៉ាងតិច ៣០% ។

...

ឥឡូវនេះក្រុងហាណូយមានម៉ូតូប្រហែល ៦,៩ លានគ្រឿង។ រដ្ឋាភិបាលរបស់ខ្លួនបាននិយាយថា ម៉ូតូដែលប្រើសាំងមានប្រហែល៦០% នៃការបំពុលទីក្រុង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print