ភ្នំពេញៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត ។
*ជនសង្ស័យ:
-ឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ (មានសារធាតុញៀន) ។
*វត្ថុតាងចាប់យក
១.ម៉ូតូ០១គ្រឿងម៉ាក់HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ1HS-4193 ដែលមានលេខតួ 9015605 និងម៉ាសុីន9015770 ។ ជារបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពលួចយក ។
២.ម៉ូតូ០១គ្រឿងម៉ាកSIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។
៣.ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ។
-ជនរងគ្រោះ:
-ឈ្មោះ ហុឹម ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់កាហេ្វ ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
-បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។










