ខេត្តសៀមរាប ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមាន៖ ១). អនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញការអភិវឌ្ឍបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបសម្រាប់ឆ្នាំ២០២៦, ។
២). អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់មេគង្គ, ។
៣). ការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់ជួរភ្នំក្រវាញ ។
និង៤). កិច្ចព្រមព្រៀងអនុវត្តគម្រោងស្តីពីការពង្រឹងការអភិវឌ្ឍទេសចរណ៍នៅតំបន់ជួរភ្នំក្រវាញ សម្រាប់ឆ្នាំ២០២៥-២០២៧។
ឆ្លៀតក្នុងឱកាសក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញប្រគល់វិញ្ញាបនបត្រជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន ៦ ព្រមទាំងប្រគល់ជ័យលាភីជូនសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូ ឆ្នាំ២០២៥ ចំនួន ៤៣សហគមន៍ ផងដែរ៕
ដោយ ៖ សិលា










