ឃាត់ខ្លួនយុវជនម្នាក់ក្រោយធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋទាំងថ្ងៃ រេីរុះខ្ទេចខ្ទីរ លួចយក អាយផេត ខ្សែដៃ និងធុងបាស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ អនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយ ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានករណីចោរចូលគាស់យកទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ។ ជនរង គ្រោះឈ្មោះ វ៉ា វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ បានទៅដាក់ពាក្យបណ្ដឹង ទៅលើជនមិនស្គាល់អត្តសញ្ញាណ ដែលបានគាស់ទ្វាផ្ទះ និង លួចទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយពេលរូបគាត់ចេញទៅធ្វើការ ។

ម្ចាស់ផ្ទះបានឲ្យដឹងថា បានបាត់បង់សម្ភារៈរួមមានខ្សែ ដៃផ្លាកទីន០១ខ្សែ, អាយផេត១ គ្រឿង, ឈុតម៉ៃក្រូហ្វូនសម្រាប់ច្រៀង ០១ឈុត,ធុងបាស់១ ។

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ធឿន ចាន់ធួន ហៅ (ចិន) ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ បានហៅមកសាកសួរ ។

ឈ្មោះ ធឿន ចាន់ធួន សារភាពថា រូបគេបានធ្វើ សកម្មភាពលួចទ្រព្យសម្បត្តិនៅក្នងផ្ទះជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១២ និង ៣០ នាទី ប្រាកដមែន ដោយយកធុងបាស់លាក់ទុក នៅខាងក្រៅរបងផ្ទះ ជនរងគ្រោះចំងាយ ប្រហែល២៥ម៉ែត្រ,ចំណែក អាយផេត និង ខ្សែដៃ រូបគេយកទៅលក់បាត់ហើយ ។

...

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print