លោក Guardiola ទទួលស្គាល់ការផ្លាស់ប្តូរជម្រើស11នាក់ដំបូងគឺជាកំហុសធ្ងន់ក្រោយចាញ់ Leverkusen

ចែករំលែក៖

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានស្តីបន្ទោសខ្លួនឯងចំពោះបរាជ័យក្នុងលទ្ធផល2-0 នៅChampions League របស់ក្រុមរបស់គាត់ក្រោមស្នាដៃក្រុម Bayer Leverkusen កាលពីថ្ងៃអង្គារ ដោយបានទទួលស្គាល់ថាការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ប្តូរជម្រើស 11 នាក់គឺជាកំហុសដ៏ធំមួយ។

គ្រូបង្វឹករបស់Man City បានធ្វើការផ្លាស់ប្តូរចំនួនកីឡាករ 10 នាក់ពីការប្រកួត Premier League ចុងសប្តាហ៍ដែលជាការចាញ់ 2-1 នៅ Newcastle United ដោយដាក់បម្រុងនូវតួអង្គសំខាន់ៗដូចជាខ្សែប្រយុទ្ធ Erling Haaland ដែលរកបាន 14 គ្រាប់ក្នុងលីគនៅរដូវកាលនេះ។

លោក Guardiolaបាននិយាយប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា “មានការផ្លាស់ប្តូរច្រើនពេកដូច្នេះវាជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានធ្វើវា ហើយវាហួសហេតុពេក”។

ស្របពេលទទួលស្គាល់កំហុសគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានការពារការសម្រេចចិត្តរបស់គាត់ ចំពោះកាលវិភាគដែលមិនឈប់ឈរ ដែលរួមមានការប្រកួតក្នុងស្រុក និងកាតព្វកិច្ចអន្តរជាតិ ជាពិសេសសម្រាប់ Haaland ដែលត្រូវមានបន្ទុកស៊ុតបញ្ចូលទីទាំងសម្រាប់ក្លឹបMan City និងប្រទេសន័រវេស។

ការចាញ់នេះបានបញ្ចប់ការប្រកួតក្នុងផ្ទះមិនដែលចាញ់ 23 ប្រកួតរបស់ Man City ក្នុងការប្រកួតក្នុងពូល ឬលីគ ហើយបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី 6 ក្នុងតារាងបណ្តោះអាសន្នដោយមាន 10 ពិន្ទុបន្ទាប់ពីការប្រកួត 5 លើក។ ក្រុមកំពូលទាំង 8 បន្ទាប់ពីការប្រកួតចំនួន 8 នៃដំណាក់កាលលីគនឹងបន្តទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។

...

ការប្រកួតបន្ទាប់នៃក្របខ័ណ្ឌ Champions League របស់ Man City គឺនៅឯក្លិបយក្សនៅអឺរ៉ុប Real Madrid នៅថ្ងៃទី 10 ខែធ្នូ។ លោក Guardiola មិនមានការព្រួយបារម្ភអំពីការបាត់ចំណាត់ថ្នាក់កំពូលទាំងប្រាំបីនោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print