លោក ប្រាក់ ថាវអមិដា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មាធិការ វប្បធម៌ និងព័ត៌មាន អាស៊ាន (ASEAN-COCI)  លើក ទី៦០ នៅទីក្រុងហ្សាកាតាប្រទេស ឥណ្ឌូនេស៊ី

ចែករំលែក៖

ទីក្រុង​ហ្សាកាតា​៖​ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងកម្ពុជាក្នុងនាមជាប្រធានគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើក ទី៥៩ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៥​ បានដឹកនាំគណៈ ប្រតិភូកម្ពុជាដែលមានសមាសភាពមកពីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រដើម្បីចូល រួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មាន អាស៊ាន (ASEAN-COCI) លើកទី៦០ នៅ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នាឱកាសនោះ​ លោក ប្រាក់ ថាវអមិដា​ បានបង្ហាញអំពីលទ្ធផល ការងាររបស់ អនុ គណៈកម្មាធិការវប្បធម៌ (SCC) ដែលតំណាង ដោយ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និង អនុគណៈកម្មាធិការព័ត៌មាន(SCI) ដែល តំណាងដោយក្រសួងព័ត៌មាន។ ក្នុងវិស័យ ព័ត៌មាន SCIសម្រេចបានលទ្ធផលគួរឱ្យកត់ សម្គាល់ លើគម្រោង អភិបាលកិច្ចឌីជីថល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនខណៈដែលវិស័យវប្បធម៌ SCC សម្រេចបានលទ្ធផលលើ គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ពង្រីកឱកាសសេដ្ឋកិច្ចច្នៃប្រឌិត និងលើកកម្ពស់អត្តសញ្ញាណតំបន់។នៅ

...

ក្នុងកិច្ចប្រជុំនោះ លោកក៏បានគូសបញ្ជាក់ អំពីបេសកកម្មដែលកម្ពុជាបានបំពេញក្នុង អណត្តិរបស់ខ្លួនក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃ កិច្ច ប្រជុំ ASEAN-COCI លើកទី៥៩ ដើម្បីធានាបាននូវការលើកកម្ពស់តួនាទី នៃ វប្បធម៌ និងព័ត៌មានក្នុងការពង្រឹងសាមគ្គីភាព អាស៊ានក្នុងយុគសម័យឌីជីថល។ បន្ថែមពីនេះ​ លោកអនុរដ្ឋលេខាធិការ​ ក៏មិនភ្លេចថ្លែងអំណរគុណដល់ប្រទេស ជា សមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រីក និងគាំទ្រមូលនិធិ និងកិច្ចសហប្រតិបត្តិការតាម វិស័យផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print