ខេត្តកណ្តាល ៖ យុវជន០២នាក់ ត្រូវបានជនសង្ស័យជាគ្នីគ្នា ច្រលំកាប់ពីក្រោយ បណ្តាលអោយ ១នាក់ដាច់ក្បាល នឹង ១នាក់ទៀត របួសក៎ផ្នែកខាងក្រោយ ។
ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីនាវេលាម៉ោង ១២ នឹង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ សពរងគ្រោះ(កូន) សុំមកលេងបាល់ជាមួយមិត្តភក្តិ ហើយបន្តចេញទៅកម្មវិធីនៅផ្ទះឪពុកធម៍ ប៉ុន្តែគាត់មិនបានដឹងថាកូន ជិះម៉ូតូមកម្តុំភូមិព្រែកត្រែងនេះទេ។ លុះមកដល់វេលាម៉ោង ១២យប់ក៏ស្រាប់តែ មានសមត្ថកិច្ចបានទូរស័ព្ទទៅប្រាប់ថា កូនរបស់គាត់ត្រូវបានគេកាប់ ដាច់ក្បាលស្លាប់ហើយ ។ ភ្លាមៗ គាត់ក៏ប្រញាប់ប្រញាល់មកកាន់ ចំណុចខាងលើតែម្តង នឹង បានយកសពទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន លើផ្លូវជាតិលេខ ១ ស្របពេលល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញ មានយុវជនចំនួន ០៤នាក់ កំពុងភ័យស្លន់ស្លោរ នឹងខ្លះស្រែកយំនៅក្បែរសាកសពយុវជន ១នាក់ដាច់ក្បាល នឹង ១នាក់ទៀត របួសធ្ងន់ ឃើញសភាពដូច្នោះ សមត្ថកិច្ចបានសម្រេចបញ្ជូនទៅមន្ទីរពេទ្យតែម្តង ។ ខណៈពេលនោះដែរ នគរបាលជំនាញ បានឃាត់ជនសង្ស័យទាំង ០៤នាក់ យកទៅកាន់ប៉ុស្តិ៍ ដើម្បីសួរនាំបន្ថែម ។ សមត្ថកិច្ចបានបញ្ជាក់ថា ចម្លើយបឋមពីជនសង្ស័យទាំង ០៤នាក់នោះ បានប្រាប់ថា « គឺ កាប់ច្រលំគ្នាឯង» នោះទេ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ខាងលើ កំពុងត្រូវបានឃាត់សួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីបន្តនីតិវិធី ៕ ដោយ៖ រ៉ារ៉ា










