តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៨ និង ០០ នាទី មានជនសង្ស័យឈ្មោះ វ៉ាន់ លីជើង ភេទប្រុស អាយុ១៥ឆ្នាំ បានទាក់ទងសារតាមទូរស័ព្ទទៅកាន់ជនរងគ្រោះឈ្មោះ ត្រា ចក្រី ភេទប្រុស អាយុ១៦ឆ្នាំ ដែលធ្លាប់ទំនាស់ជាមួយគ្នាកន្លងមក ដើម្បីណាត់វាយគ្នា។ លុះមកដល់វេលាម៉ោង ១៩ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើក៏បានជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោចំនួន ១ ដើម រួចបានជួប បក្ខពួករបស់ខ្លួនជាក្រុមក្មេងទំនើងចំនួន ៧ នាក់ និងបានបបួលគ្នាជិះម៉ូតូចំនួន ៣ គ្រឿងទៀត ទៅរកជនរងគ្រោះ ជាមួយគ្នា លុះពេលក្រុមក្មេងទំនើងខាងលើបានមកដល់ចំណុចផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមក្មេងទំនើងខាងលើបានស្រែកហៅជនរងគ្រោះចេញពីផ្ទះមិត្តភក្តិរបស់ជនរងគ្រោះ ចេញមកនិយាយគ្នា តែនៅពេលដែលជនរងគ្រោះបានដើរចេញមកឈរ នៅខាងមុខផ្ទះស្រាប់តែក្រុមក្មេងទំនើង ខាងលើបានព្រួតគ្នាប្រើដៃ និងជើងវាយទាត់ទៅលើជនរងគ្រោះបណ្តាលឱ្យរបួសចេញឈាមតាមច្រមុះសន្លប់នៅ កន្លែងកើតហេតុ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២ នាក់ ឈ្មោះ វ៉ាន់ លីជើង ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ភក្តី ម៉េងហ័ង ហៅ ហុង ភេទប្រុស អាយុ១៤ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹង ករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

...

បច្ចុប្បន្នក្រុមជនត្រូវចោទ ដែលជាក្រុមក្មេងទំនើង ទាំងនេះ កំពុងស្ថិតក្នុងតំណាក់កាលចៅក្រមស៊ើបសួរបន្ត៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print