អភិបាលខេត្ត​ស្ទឹងត្រែង​ អាវរងាត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ដើម្បីផ្តល់ជូនបន្តដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាន

ចែករំលែក៖

ខេត្ត​ស្ទឹង​ត្រែង​៖​ លោក​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ នៅថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អាវរងាដែលជាអំណោយរបស់សប្បុរសជនជាម្ចាស់អាជីវកម្មលក់អាវនៅរាជធានីភ្នំពេញ ផ្តល់ជូនតាមរយៈលោក ប៉ក់ ណារ៉ូន ប្រធានក្រុមការងារព័ត៌មានសម្តេចតេជោ ត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ដើម្បីផ្តល់ជូនបន្តដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាន​ នៅសាលាខេត្តស្ទឹងត្រែង។

សូមជម្រាបជូនថា​ កាលពីម្សិលមិញនេះ​ លោក​ សរ​ សុពុត្រា​ ក៏បានអំពាវនាវ​ នាខែរងា ធ្លាក់ខ្យល់ បានឈានចូលមកដល់ហើយ សូមថែទាំសុខភាពទាំងអស់គ្នា។
លោកអភិបាលខេត្ត​ បានបន្តថា​ លោកបាននាំយកនូវអាវរងា និងឈុតខោអាវរងាចំនួន ៧១០កំផ្លេ ទៅជូនប្រជាជនចាស់ជរា គ្រួសារជនជាតិដើមភាគតិចកូវ៉ែត និងកុមារ ចំនួន ៧១០នាក់ អញ្ជើញមកពីឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ដែរថា​ កាលពីព្រឹកមិញនេះ​ លោក​ សរ​ សុពុត្រា​ បានអញ្ជើញចូលរួមក្នុងពិធីបើកការពិនិត្យ ព្យាបាល និងវះកាត់ជំងឺ (១-ក្លនលូន,២-ឆែបមាត់ ឆែបក្រអូម,៣-ប្រដាប់ភេទខុសប្រក្រតី,៤-ដុំពក,៥-ពិការអវៈយវៈពីកំណើតដោយរលាក ឬ របួស,៦-ជំងឺត្រចៀក ច្រមុះ បំពង់ក,៧-អត់មានរន្ធគូថ) ដោយឥតគិតថ្លៃ (រយៈពេល៥ថ្ងៃ) ជូនប្រជាពលរដ្ឋ និងកុមារនៅខេត្តស្ទឹងត្រែង។

...

រៀបចំដោយ៖ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា
​និងសហការគាំទ្រដោយ៖ រដ្ឋបាលខេត្តស្ទឹងត្រែង,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង,មន្ទីរពេទ្យខេត្តស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print