ទីក្រុងម៉ាណដាលូយ៉ុងហ្វីលីពីននិងរៀនសូត្រតាមទីក្រុងភ្នំពេញលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ពិសេសសណ្ដាប់ធ្នាប់សាធារណៈ​

ចែករំលែក៖

ភ្នំពេញ៖  ទីក្រុងម៉ាណដាលូយ៉ុង នៃសាធារណរដ្ឋហ្វ៊ីលីពីន(Man daluyong) និងរៀនសូត្រតាមទីក្រុងភ្នំពេញលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់សាធារណៈបានល្អ ហើយ ក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាពមានភាពវៃឆ្លាត ពិសេស សណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។

    នេះជាការលើកឡើងរបស់លោកស្រី ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស (Carmelita MenchieAguila rAbalos ) អភិបាលក្រុងម៉ាណដាលូយ៉ុង(Mandalu yong ) នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាស លោកជំទាវចូលជំនួបសម្ដែងការគួរសម ជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសាលារាជធានីភ្នំពេញ ។

      លោកស្រី ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានបញ្ជាក់ថា៖ ទីក្រុងម៉ាណដាលូយ៉ុង ជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៏ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញចូលរកស៊ីរហូតទៅដល់២លាន ៣សែននាក់ ដែលចំនួននេះប្រហាក់ប្រ ហែល និងរាជធានីភ្នំពេញដែរ។ ដូច្នេះដំណើរទស្សនកិច្ច របស់ខ្ញុំថ្ងៃនេះ គឺមានគោលបំណង ចង់សិក្សារៀនសូត្រ ពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឱ្យរាជធានី មួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃ។ ការមកបំពេ ញទស្សនះកិច្ច និងសិក្សាស្វែងយល់ រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សាភ្ជាប់បទពិសោធន៍ឱ្យគ្នាទៅវិញទៅ មកថែមទៀត។

    លោកស្រី បន្តថា៖  គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែល កាត់ខ្សែកាប៌ដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណ ភាពរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។ ក្រោយការ សិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភណ្ឌភាពល្អ ជាទីក្រុងដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ។

  លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទីក្រុងភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំ ពេញ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យប្រទេសមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

  លោក ឃួង ស្រេង បានបន្តថា រាជធានីភ្នំពេញមិនបានទទួលរងនៅការជន់លិច ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងនេះគឺដោយសារយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំ និងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា ។ រាជធានីភ្នំពេញ មានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះ យើងបានបង្កើតឱ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រនិងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាង ច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ។ 

   លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគំរោងនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជំងឺកូវិត covid-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩វិញ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print