នៅក្នុងសកម្មភាពឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា ហើយបានផ្សព្វផ្សាយ ភូតកុហកពិភពលោក «បាតដៃខ្នងដៃ» សំដែងបោកប្រាស់គេធ្វើអោយពិភពលោកអាណិត ពេលដំបូងគេជឿថៃ «ពីជនឈ្លានពានទៅជាជនរងគ្រោះទៅវិញ»។ ប៉ុន្តែការពិតមិនអាចលាក់បាំងបានឡើយ នយោបាយស្ងាត់តែមិនស្ងៀម របស់សម្តេចធិបតី បានឆ្លុះបញ្ចាំងពីការពិតអោយពិភពលោកបានដឹង ពីទង្វើទុក្ចរិតរបស់ថៃ។
ថៃបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយពិភពលោក អស់ទំនុកចិត្តដោយសារតែព័ត៌មានមិនពិត បោកកុហកទាំងព្រម។ ពេលនេះថៃបានជួបទុក្ខពិតប្រាកដ ទឹកជំនន់ជនលិចគ្រប់ទីកន្លែង ពលរដ្ឋរងទុក្ខ តែមិនមានប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោកផ្សាយដែរ ។ នេះហើយជាលទ្ធផល ដែលក្រុមអ្នកនយោបាយថៃ និងយោធា បានសាងនាពេលកន្លងមក។
សារព័ត៌មានថៃ The Nation កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បូលិសថៃបានប្រកាសថា សាកសពមនុស្សលើស១០០នាក់ ត្រូវបានរកឃើញ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅតំបន់ភាគខាងត្បូងប្រទេស ខណៈមន្ទីរពេទ្យខេត្ត Songkhla បានឱ្យដឹងថា កន្លែងរក្សាសាកសពរបស់មន្ទីរពេទ្យ នាពេលនេះគឺលើសចំណុះផ្ទុក រហូតតម្រូវឱ្យប្រើប្រាស់រថយន្តក្លាសាធំៗ ដើម្បីស្តុកទុកសព។
យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃ បាននិយាយថា តួលេខផ្លូវការចុងក្រោយបង្អស់ នៃចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ខាងលើ គឺបានកើនដល់ត្រឹម៥៥នាក់ ប៉ុន្តែទទួលស្គាល់ថា ចំនួនជាក់ស្តែងទំនងអាចច្រើនលើសពីនេះ។ រយៈពេលប្រមាណ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើបណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ រងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរជាងគេបំផុតនោះ គឺទីក្រុង Hat Yai នៃខេត្ត Songkhla។
នាថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានព្យួរតំណែងអភិបាលស្រុក Hat Yai ជុំវិញការចោទប្រកាន់ថា បរាជ័យក្នុងការឆ្លើយតបចំពោះគ្រោះទឹកជំនន់។ ក្រៅពីប្រទេសថៃ ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដូចជាម៉ាឡេស៉ីនិងឥណ្ឌូណេស៉ី ក៏កំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ផងដែរ ដោយនៅឥណ្ឌូណេស៉ី មានអ្នកស្លាប់កើនដល់ ៨៤នាក់៕
រូបថត: Reuters










