ក្មេងស្រីសិស្សសាលា៣នាក់សមត្ថកិច្ចនាំមកធ្វើកិច្ចសន្យាអប់រំបន្ទាប់ពីបង្ហោះតាមបណ្ដាញសង្គមហ្វេសបុ៊ក ករណីជិះម៉ូតូជ្រែនៅលើដងផ្លូវនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: ក្មេងស្រីសិស្សសាលា៣នាក់សមត្ថកិច្ចនាំមកធ្វើកិច្ចសន្យាអប់រំបន្ទាប់ពីបង្ហោះតាមបណ្ដាញសង្គមហ្បេសបុក ករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ នៅស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះថាពិតជាមាន ករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ នៅស្រុករំដួលប្រាកដមែន។

ប្រភពបន្តថា កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥វេលាម៉ោង ៤ល្ងាចមានអាខោនផេកហ្វេសបុកបានផុសវីឌីអូពីសកម្មភាពក្មេងស្រី ០៣នាក់ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែស្រុករំដួលមានករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ បង្កឡើងដោយក្រុមក្មេងសិស្សសាលា ។

បន្ទាប់បានឃើញការចែកចាយវីឌីអូនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែបានសហការជាមួយកម្លាំង ជំនាញស្រុកចុះស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រី ០៣ នាក់មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីទាំង០៣នាក់បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែ ឡើងនៅលេីដងផ្លូវ ពិតប្រាកដមែន។

...

ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ,ធ្វើកិច្ចសន្យា និង អោយអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលសង្កែរយះពេលបីខែ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print