សង្ស័យតៃកុង ងងុយដេករថយន្តធុនធំបានរេចង្កូតធ្លាក់ផ្លូវនិងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតអស់០២ខ្នង

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តវេអងធុនធំ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរេចង្កូតធ្លាក់ផ្លូវនិងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតអស់០២ខ្នងនៅវេលាម៉ោង ០៧និង២០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញរថយន្តវេអង១គ្រឿងដែលមានផ្លាកលេខខាងមុខ ភ្នំពេញ3A-8954 និងខាងក្រោយ កំពង់ចាម 4A-0784 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ តៃកុងងងុយដេកមួយភាំងបានរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើនិងស្លាកសញ្ញាចរាចរណ៍ មួយផ្ទាំង និងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតអស់ ២ខ្នង ព្រមទាំងម៉ូតូនិងរបងផងដែរ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សឡើយ។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះមកពិនិត្យនិងធ្វើកំណត់ហេតុស្តីពីផលប៉ះពាល់ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនរថយន្តរ៉ាប់រងសំណងថ្លៃប៉ះពាល់ខាងលើផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print