រយៈពេល១១ខែ ឆ្នាំ២០២៥! គ្រឹះស្ថានអង្គរ រកប្រាក់ចំណូលពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ បានជាង ៤០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ថយចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

បើតាមរបាយការណ៍ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាម៉េរិក ថយចុះជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

...

ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ៕ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print