ធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ នៅសិប្បកម្មផលិតទឹកកក១កន្លែងនៅម្ដុំផ្លូវទួលពង្រ បណ្ដាលឲ្យឆាបឆេះ

ចែករំលែក៖

ភ្នំពេញ៖ សិប្បកម្មផលិតទឹកកក មួយកន្លែង ត្រូវបានធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នង ការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បញ្ជាក់ថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៧គ្រឿង ពុំបានប្រេីប្រាស់ទឹក ដោយកម្លាំងជំនាញប្រើប្រាស់រថយន្តកង្ហារបាញ់ខ្យល់ ចំនួន ១គ្រឿង ដើម្បីបំបែកម៉ូនីគិលអាម៉ូញាក់ និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៣០ម៉ែត្រ x ៤០ម៉ែត្រ) ឆេះខូចខាតបំពង់កញ្ច្រែងក្តៅអាម៉ូញាក់បន្តិចបន្តួច នឹងសាយភាយក្លិនអាម៉ូញាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន។ ចំពោះ ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានសំអាតចប់នៅម៉ោង ៩និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

...

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print