ឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា​៖​ ជឿជាក់ថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ រវាងកម្ពុជា-ចិន​ នឹងបន្តឈានដល់កម្រិតថ្មីមួយទៀត

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ទី​០៣​ ខែធ្នូ​​ ឆ្នាំ​២០២៥ថា៖​ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមពិធីបើកសម្ពោធគម្រោងលើកដំបូងស្តីពីការស្រាវជ្រាវរួមគ្នាអន្តររដ្ឋាភិបាលរវាងចិន-កម្ពុជា។

លោក​ វ៉ាង​ វិនពីន​ បានបញ្ជាក់ថា​ គម្រោងទាំងនេះគ្របដណ្តប់លើវិស័យចំនួនបួនគឺ វិទ្យាសាស្ត្រចំណីអាហារ ជីវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។

នេះជាវិធានការដ៏សំខាន់ក្នុងការអនុវត្តសមិទ្ធផលផ្លែផ្កាអំឡុងពេលប្រធានាធិបតីXi Jinping បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញយ៉ាងច្បាស់អំពីសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

...

បន្ថែមពីនេះ​ លោកឯកអគ្គរដ្ឋទូត​ចិន​ បានជឿជាក់ថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ រវាងប្រទេសទាំងពីរ​ នឹងបន្តឈានដល់កម្រិតថ្មីមួយទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print