ខេត្តស្ទឹងត្រែង៖ ជំនួសមុខប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ៤០ ស្ថិតក្នុងភូមិរាជានុកូល ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង និងភូមិថ្មលាត ភូមិថ្មី ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ដែលបានជួយចាក់ដីបន្ថែម ឈូសឆាយ កែសម្រួលផ្លូវលេខ៤០ ប្រវែងជាង ៤គីឡូម៉ែត្រ ដែលបានខូចខាតក្នុងពេលកន្លងមក ដែលជាកង្វល់ និងសំណូមពររបស់ខ្ញុំ និងប្រជាជន។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏សំណូមពរមួយចំនួន ដូចខាងក្រោម៖
-សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមជួយថែទាំ និងកុំបើកបរលឿនពេក ដែលបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ពិសេសប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនដែលរស់នៅសងខាងផ្លូវនេះ។
-សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ និងមានដីទំនេរទុកចោល សូមមេត្តាជួយកាប់សម្អាតស្មៅ ព្រៃត្រែង ដែលដុះស៊ុបទ្រប់សងខាងផ្លូវ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយចៃដន្យ៕ដោយ៖តារា










