អាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបវេលខេត្តបាត់ដំបងកំពុងបង្កហានិភ័យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុក បវេលបានឲ្យដឹងថា សកម្មភាពបូមខ្សាច់នៅក្នុងស្ទឹងបវេល ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងតែធ្វើឲ្យមានផលប៉ះពាល់ដល់ បរិស្ថាន ហើយក្នុងចំណោមអាជីវកម្មបូម ខ្សាច់ក្នុងនោះមួយចំនួនមានច្បាប់ត្រឹមត្រូវ តែមួយចំនួនទៀតគ្មានច្បាប់អនុញ្ញាតឲ្យ ធ្វើអាជីវកម្មនោះទេ ។ ប្រភពដដែលបាន បញ្ជាក់ថាមន្ត្រីជំនាញ គប្បីត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យឈ្មួញធ្វើអាជីវកម្មព្រោះ សព្វថ្ងៃកំពុងតែបាក់ដីមាត់ស្ទឹងជាបណ្តើរៗហើយ ។

លោក ទឹម ណារ៉េត អភិបាលស្រុកបវេលបានពន្យល់ដល់អ្នកសារព័ត៌មានថា ក្រុម ឈ្មួញធ្វើអាជីវកម្មបូមខ្សាច់លក់ជាច្រើន កន្លែងនៅក្នុងស្ទឹងបវេល គឺមានអាជ្ញាប័ណ្ណតែ៣ទៅ៤កន្លែងប៉ុណ្ណោះ ហើយទីតាំងមួយចំនួនទៀតដែលគ្មានអាជ្ញាប័ណ្ណនិងច្បាប់ទម្លាប់នោះ ចាំលោកនឹងចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលនិងបញ្ឈប់សកម្មភាពភ្លាម ។

លោក ប៊ុន សម្បតិ្ត មេឃុំឃ្លាំងមាស ក្នុងស្រុកបវេល បានប្រាប់ឲ្យដឹងដែរថា រឿងក្រុមឈ្មួញធ្វើអាជីវកម្មបូមខ្សាច់លក់ក្នុង ករណីខាងលើ លោកបានធ្វើលិខិតឲ្យផ្អាករួចមកហើយប៉ុន្តែទីតាំងមួយចំនួននោះនៅ តែធ្វើបំពានច្បាប់ដដែល។ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកបវេលបានរិះគន់ថា ក្រុម ម្ចាស់អាជីវកម្មមួយចំនួនបានត្រូវរ៉ូវជាមួយ មន្ត្រីជំនាញថ្នាក់ ខេត្តរួចហើយ ទើបពួកគេ មិនខ្លាចញញើតអាជ្ញាធរមូលដ្ឋាន ហើយ ធ្វើសកម្មភាពបានរលូនដូចសព្វថ្ងៃ ។

លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តបាត់ដំបង ត្រូវបានប្រជាពល រដ្ឋរិះគន់ថា មិនបានយកចិត្តទុកដាក់ក្នុងការបំពេញការងារនោះទេ ព្រោះនៅក្នុង ខេត្តបាត់ដំបងមានភាពមិនប្រក្រតីក្នុងការ ធ្វើអាជីកម្ម រ៉ែជាច្រើនករណី ។ តែលោក អ៊ានមាឃ ដែលជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងមិនបានយកចិតទុក ដាក់ដោះស្រាយនោះទេ ។ ប្រភពដដែល បានបញ្ជាក់ថា ជាក់ស្តែងទីតាំងធ្វើអាជីវកម្មបូមខ្សាច់លក់ជាច្រើនកន្លែងនៅក្នុងស្ទឹង បវេល ពិសេសនៅឃុំឃ្លាំងមាស ក្រុមឈ្មួញកំពុងយកទូកខ្នាតធំៗដើរបូមខ្សាច់ពាស វាលពាសកាលធ្វើឲ្យ បាក់ដីចម្ការ ដីភូមិនិងមានប្រេងម៉ាស៊ីនអណ្ដែតពេញទឹកស្ទឹង ពិបាកយកទឹកមកប្រើប្រាស់ទៀតផង ៕

bb-1 bb-3 bb-2

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print