ភ្នំពេញ ៖ លោកស្រីភារធារី Walker និងមន្ត្រីស្ថានទូតអាមេរិក បានរៀបចំកម្មវិធីជប់លៀង កាលពីថ្ងៃទី១ ធ្នូ ដើម្បីទទួលស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ស្ថានទូតអាមេរិក មានមោទកភាពក្នុងការគាំទ្រដល់ក្រុមហ៊ុនអាមេរិកដែលមានស្តង់ដារកម្រិតខ្ពស់ ក្នុងពេលដែលពួកគេមានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើន។ យើងរួមគ្នា បង្កើតអនាគតដ៏រុងរឿងសម្រាប់ប្រជាជនអាមេរិក និងកម្ពុជា។ សូមថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការវិនិយោគ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា មិត្តភក្តិ និងដៃគូជាច្រើនទៀត ដែលបានចូលរួមជាមួយពួកយើង! ៕
ដោយ ៖ សិលា
...










