ជើងហោះហើរឯកទិសឆ្ងាយបំផុតលើពិភពលោកដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥

ចែករំលែក៖

ជើងហោះហើរ MU745 របស់ក្រុមហ៊ុនអាកាសចរណ៍ Eastern Airlinesរបស់ប្រទេស ចិនបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Pudong ក្រុងសៀងហៃដោយឆ្លងកាត់ទីក្រុង Auckland ហើយចុងបំផុតនឹងទៅដល់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ជើងហោះហើរនេះហោះឆ្លងអឌ្ឍគោលខាងកើតនិងខាងលិច ព្រមទាំងអឌ្ឍគោលខាងជើងនិងខាងត្បូង ដែលមានចម្ងាយប្រហែល ២ម៉ឺនគីឡូម៉ែត្រ បានបំបែកកំណត់នៃជើងហោះហើរឯកទិសឆ្ងាយបំផុតលើពិភពលោក និងបានកាត់បន្ថយពេលវេលាហោះហើរពីប្រទេសចិនទៅកាន់អាមេរិកខាងត្បូងបានជាង៤ម៉ោង។
លើសពីនេះ ជើងហោះហើរនេះបានបំពេញបន្ថែមជើងហោះហើរត្រង់ពីទីក្រុងសៀងហៃ ទៅទីក្រុងសំខាន់ៗនៅអាមេរិកខាងត្បូង ដោយបង្កើតជា”ច្រកទៅភាគខាងត្បូង”ដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print