អន្តរជាតិ ៖ ថ្ងៃទី ៣ ខែធ្នូ ក្រុមប្រឹក្សា សហភាពអឺរ៉ុប បាន ចេញផ្សាយ ដំណឹង តាម វេបសាយ ថា សហភាពអឺរ៉ុប នឹងហាមឃាត់ ទាំងស្រុង នូវ ការនាំចូល ឧស្ម័នធម្មជាតិ ពី រុស្ស៊ី ចាប់ពី រដូវ រំហើយ ឆ្នាំ២០២៧តទៅ។
ដំណឹង នេះ បាន បង្ហាញថា ក្រុមប្រឹក្សា សហភាពអឺរ៉ុប និង តំណាង សមាជិក សភា អឺរ៉ុប បាន យល់ ព្រម ជា ឯកច្ឆន្ទ លើ កិច្ចព្រមព្រៀង ដើម្បី ហាមឃាត់ ដំណាក់កាល រហូតដល់ ហាមឃាត់ ទាំង ស្រុង នូវ ការ នាំចូល ឧស្ម័នធម្មជាតិ ពីរុស្ស៊ី ។ កិច្ចព្រមព្រៀង បាន កំណត់ថា ការហាមឃាត់ ការ នាំចូលឧស្ម័នធម្មជាតិរាវពី រុស្ស៊ីនឹងចូលជាធរមាននៅចុងឆ្នាំ២០២៦ ហើយការហាមឃាត់ ការ នាំចូលឧស្ម័នធម្មជាតិ តាមបំពង់បង្ហូរ ឧស្ម័ន នឹង ចូលជាធរមាននៅរដូវរំហើយ ឆ្នាំ ២០២៧។
លោក Lars Ogaard រដ្ឋមន្ត្រី ក្រសួង អាកាសធាតុ ថាមពល និង សាធារណការ នៃ ប្រទេសដា ណឺម៉ាក ដែល ជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុប បាន លើកឡើងថា សហភាពអឺរ៉ុប ចាំបាច់ ត្រូវ បញ្ឈប់ ការ ពឹងផ្អែក លើ ឧស្ម័នធម្មជាតិ របស់ រុស្ស៊ី ។ ដើម្បី បង្កើន សន្តិសុខ នៃ សហភាព អឺរ៉ុប និង ធានា ការ ផ្គត់ផ្គង់ ថាមពល ប្រទេស ជា សមាជិក និង សភា អឺរ៉ុប បាន ឈាន ដល់ គំនិតឯកភាព យ៉ាង ឆាប់ រហ័ស ស្តិពី កិច្ចព្រមព្រៀង ខាងលើ នេះ៕










