ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ជាការគួរឲ្យចង់អស់សំណើចណាស់ដែលសៀមនិយាយថាខ្មែរក្លែងប្រវត្តិសាស្ត្រនិងមានមហិច្ឆតាឈ្លានពានសៀម = ជាទម្លាប់សៀមគឺចូលចិត្តនិយាយផ្ទុយពីការពិត?
២- ការសម្គាល់កន្លែងណាស្ថិតនៅទីតាំងក្នុងទឹកដីខាងខ្មែរប្ញខាងសៀម = មិនមែនស្ថិតនៅលើការឃើញប្ញចំណាំដោយភ្នែកទេ គឺអាស្រ័យលើផែនទីចង្អុលតាមលក្ខណៈបច្ចេកទេស។
៣- នៅតែមួយខែទៀតទេ អនុទិនត្រូវអស់ជីវិតហើយ = កុំនៅខ្លាំងដៃពេកអាឆាំ?
៤- លោកត្រាំជាមេដឹកនាំមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកទេតែក៏ជាមេដឹកនាំពិភពលោកផងដែរ = ការនិយាយរបស់លោកត្រាំសុទ្ធមានទាក់ទងដល់ជោគវាសនាពិភពលោក។ បើអាទាស់ថាខ្លួនមិនយកចិត្តទុកដាក់ស្តាប់លោកត្រាំនិយាយជារឿងអត់បានការ តើវាជាស្អីទៅ?
៥- តើគួរឲ្យជឿបានទេ អាទាស់នៅលក់ចាប់ហួយឯសហរដ្ឋអាមេរិកឯណោះ តែវានិយាយដឹងទាំងអស់ដែលយួននិងសៀមមានផែនការធ្វើអ្វីៗក្នុងឈូងសមុទ្រសៀម? តើជាការនិយាយស្មានៗប្ញជាការពិតបើវាសឹងៗជាមេដឹកនាំយួននិងសៀមទៀតនោះ?
៦- ប្រធានបទចោទមកលើកម្ពុជារបស់សៀមគឺការប្រឌិតរឿងថាកម្ពុជាដាក់មីនថ្មីធ្វើឲ្យអន្តរជាតិយល់ច្រឡំ = តែការប្រឌិតរបស់សៀមគឺជារឿងសិប្បមិម្មិតដែលគ្មាននរណាជឿទេ។
៧- ក្រុមឧទ្ទាមក្រៅច្បាប់ចេះឆ្នៃប្រឌិតរឿងដើម្បីមានតួនាទីក្នុងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង = តែធាតុពិតវាអត់មានតួនាទីសំខាន់អ្វីសោះ វាគ្រាន់តែបំពងសម្លេងបំភាន់មតិសាធារណៈប៉ុណ្ណោះ?
៨- នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជាមិត្តជារឿងធម្មតាមេដឹកនាំប្រទេសនិងមេដឹកនាំក្រសួងតែយកចិត្តទុកដាក់ចំពោះជនជាតិខ្លួនដែលកំពុងរស់នៅក្នុងប្រទេសមិត្ត = គឺជាការសម្តែងពីមនោសញ្ចេតនានិងជាការទទួលខុសត្រូវរបស់មេដឹកនាំ មិនថាយើងប្ញគេទេ?
៩- ការជីកព្រែកហ្វូណនតេជោគឺដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជានិងជីវភាពប្រជាជន = មិនមែនកាត់ដីឲ្យគេទេ បើចង់កាត់ដីឲ្យគេមិនបាច់ចាំជីកព្រែកធ្វើអី?
១០- អ្នកនយោបាយដែលមានបទល្មើសព្រហ្មទ័ណ្ឌធ្ងន់ធ្ងរ ចាត់ទុកជាបទល្មើសដូចពលរដ្ឋទូទៅដែរ = មិនមែនជារឿងនយោបាយទេ៕
ដោយ ៖ សិលា










