អង់គ្លេសចាប់ផ្តើម World Cup ទល់នឹងក្រូអាត ស្កុតឡេន ប៉ះប្រេស៊ីល

ចែករំលែក៖

អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការ World Cup 2026 របស់ពួកគេទល់នឹងក្រូអាត ខណៈដែលស្កុតឡែនត្រូវបានចាប់ឆ្នោតជាមួយប្រេស៊ីលក្នុងការប្រកួតរដូវក្តៅក្រោយ។

ក្រុមអង់គ្លេសរបស់ Thomas Tuchel នឹងបើកការប្រកួតរបស់ពួកគេនៅទីក្រុង Dallas ឬ Toronto នៅថ្ងៃពុធ ទី 17 ខែមិថុនា មុនពេលជួបជាមួយហ្គាណា និងប៉ាណាម៉ាក្នុងពូល L ។ ការប្រកួតជាលើកដំបូងក្នុងរយៈពេល28ឆ្នាំរបស់ស្កុតឡេនក្នុងព្រឹត្តិការណ៍ World Cup ផ្នែកបុរស ឆ្នាំនឹងត្រូវប៉ះជាមួយហៃទីនៅថ្ងៃសៅរ៍ទី 13 ខែមិថុនានៅទីក្រុងបូស្តុនឬញូវយ៉កបន្ទាប់មកប្រកួតជាមួយម៉ារ៉ុកនិងប្រេស៊ីលក្នុងពូល C ។

ការចាប់ឆ្នោត  World Cup 2026 រួមមាន៖

ពូល A៖ ម៉ិកស៊ិក អាហ្រ្វិកខាងត្បូង កូរ៉េខាងត្បូង អ្នកឈ្នះ UEFA play-off D*

ពូល B៖ កាណាដា អ្នកឈ្នះ Uefa play-off A*, កាតា, ស្វីស

ពូល C៖ ប្រេស៊ីល ម៉ារ៉ុក ហៃទី ស្កុតឡែន

ពូល D៖ អាមេរិក ប៉ារ៉ាហ្គាយ អូស្ត្រាលី ឈ្នះ UEFA play-off C*

ពូល E៖ អាល្លឺម៉ង់, Curacao, កូតឌីវ័រ, អេក្វាឌ័រ

ពូល F៖ ហូឡង់ ជប៉ុន ម្ចាស់ជើងឯក UEFA play-off B* ទុយនេស៊ី

ពូល G៖ បែលហ្សិក អេហ្ស៊ីប អ៊ីរ៉ង់ នូវែលសេឡង់

ពូល H៖ អេស្ប៉ាញ, Cape Verde, អារ៉ាប៊ីសាអូឌីត, អ៊ុយរូហ្គាយ

ពូល I៖ បារាំង សេណេហ្គាល់ អ្នកឈ្នះ FIFA play-off 2* ន័រវេស

ពូល J៖ អាហ្សង់ទីន អាល់ហ្សេរី អូទ្រីស ហ្ស៊កដានី

ពូល K៖ ព័រទុយហ្គាល់ អ្នកឈ្នះ FIFA play-off 1* អ៊ូសបេគីស្ថាន, កូឡុំប៊ី

ពូល L៖ អង់គ្លេស ក្រូអាត ហ្គាណា ប៉ាណាម៉ា

 

* UEFA play-off A: អ៊ីតាលី វេលស៍ បូស្នៀ-ហឺហ្សេហ្គោវីណា ឬអៀរឡង់ខាងជើង

* UEFA play-off B: អ៊ុយក្រែន ប៉ូឡូញ អាល់បានី ឬស៊ុយអែត

* UEFA play-off C: ទួរគី ស្លូវ៉ាគី កូសូវ៉ូ ឬ រ៉ូម៉ានី

* UEFA play-off D: ដាណឺម៉ាក សាធារណរដ្ឋឆេក សាធារណរដ្ឋអៀរឡង់ ឬម៉ាសេដូនខាងជើង

* FIFA play-off 1:សារធារណៈរដ្ឋកុងហ្គោ, ហ្សាម៉ាអ៊ីក ឬ New Caledonia

* FIFA play-off 2: អ៊ីរ៉ាក់ បូលីវី ឬ ស៊ូរីណាម

...

 

ការប្រកួត World Cup ដែលមានក្រុមចំនួន 48 ក្រុមដំបូងគេនឹងធ្វើឡើងនៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ចន្លោះពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2026៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print